
- 2017-11-13 02:18:37
- ព័ត៌មាន
ឆ្នាំ ២០១៧ នៅមិនទាន់មានទូរសព្ទណាស៊ីដាច់ iPhone 7 នៅឡើយទេ
- 2017-11-13 02:18:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ ២០១៧ នៅមិនទាន់មានទូរសព្ទណាស៊ីដាច់ iPhone 7 នៅឡើយទេ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ស្រាវជ្រាវចេញពី Canalys ឲ្យដឹងថា iPhone 7 របស់ Apple នៅតែឈរលំដាប់ទី ១ ស្មាតហ្វូនលក់ដាច់បំផុតប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៧។ គិតត្រឹមចុងខែកញ្ញា iPhone 7/7 Plus លក់ដាច់បានប្រមាណ ១៣ លានគ្រឿង។
ចំពោះដំណែងលេខ ២ បានទៅលើ iPhone 6s លក់បានចំនួន ៧.៩ លានគ្រឿងស្របពេល SAMSUNG Galaxy J2 Prime ឈរនៅលេខ ៣ ចំនួន ៧.៨ លានគ្រឿង និងម៉ូដែល Oppo A57 បាន ៧.៨ លានគ្រឿង និងចុងក្រោយម៉ូដែលកាមេរ៉ាភ្លោះកូនកាត់ 7 Plus ម៉ូដែល R11 របស់ Oppo បាន ៧.២ លានគ្រឿង។
iPhone 8/8 Plus សរុបចូលគ្នាលក់ដាច់បាន ១១.៩ លានគ្រឿង តួលេខនេះមានការធ្លាក់ចុះ ធៀបនឹងការចេញលក់ដំបូង iPhone 7/7 Plus ឆ្នាម ២០១៦ ហក់ខ្ពស់ដល់ ១៤ លានគ្រឿងឯណោះ។
អានអត្ថបទបន្ទាប់