- 2017-11-11 02:39:47
- ព័ត៌មាន
Yamaha ចេញ QBIX 2018 ម្តងនេះ រចនារាងបែកភ្នែក
- 2017-11-11 02:39:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yamaha ចេញ QBIX 2018 ម្តងនេះ រចនារាងបែកភ្នែក
ចន្លោះមិនឃើញ
Yamaha បានបញ្ចេញម៉ូតូជំនាន់ថ្មី QBIX 2018 និយាយពីការរចនារូបរាងគឺប្លែកពីស៊េរីមុនៗទាំងអស់។ ម៉ូតូនេះត្រូវបានរចនារាងជ្រុងៗដូចប្រអប់ ដែលរូបរាងបែបនេះស្អាតប្លែកម្យ៉ាងដែរ។ QBIX 2018 ក្រៅពីរូបរាងទាក់ទាញភ្នែកហើយ ប្រព័ន្ធខាងក្នុងក៏មិនធម្មតាដែរ។
QBIX 2018 បានបំពាក់បច្ចេកវិទ្យាទំនើបៗដូចជា÷
ប្រអប់សាកថ្មទូរសព្ទ អស់កង្វល់រឿងទូរសព្ទអស់ថ្ម ទោះនៅទីណា កន្លែងណាក៏ដោយ
សោរតេឡេបញ្ជា (Smart Key)
ប្រព័ន្ធហ្វ្រាំង ABS ដែលអាចកាត់បន្ថយល្បឿននៅពេលមានឧបសគ្គនៅក្នុងពេលបើបរ
ទំហំកង់មុខ កង់ក្រោយ ធំ ជំនួយដល់ការទប់លំនឹងក្នុងពេលបើកបរ
ប្រព័ន្ធភ្លើងមុខ និងក្រោយ ប្រើប្រាស់នូវប្រភេទអំពូល LED និង កញ្ចក់ LCD Digital ដែលធ្វើឲ្យមានពន្លឺច្បាស់ល្អចែងចាំងដូចគ្រាប់ពេជ្រ។
ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ (Stop Start System) ជួយកាត់បន្ថយការប្រើប្រាស់សាំង នៅពេលឈប់ Stop
ប្រអប់ក្រោមកែបធំទូលាយ ចំណុះ 22.5L អាចដាក់ពួកសុវត្ថិភាពនិងរបស់ផ្សេងៗ។
QBIX 2018 ដែលនាំចូលពីប្រទេសថៃនេះ បានបំពាក់ប្រព័ន្ធម៉ាស៊ីន Blue Core ដែលបច្ចេកវិទ្យាអាចកាត់បន្ថយកម្ដៅម៉ាស៊ីន បង្កើនសន្ទុះបើកបរ និងជួយដល់ការសន្សំសំចៃសាំង។
បើតាមក្រុមហ៊ុន Yamaha ដែលនាំចូល QBIX 2018 មាន ៥ ពណ៌តម្លៃប្រហែល ២០០០ ដុល្លារ៕