• 2017-11-08 22:33:00
  • ព័ត៌មាន

Kia Motors ក្រុមហ៊ុន​ផលិតរថយន្តធំ​លំដាប់​ទី ២ នៅ​កូរ៉េខាងត្បូង តាម​ពិត​កាន់កាប់​ដោយ Hyundai

  • 2017-11-08 22:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kia ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​លំដាប់​ទី ២ របស់​កូរ៉េខាង​ត្បូង។ មាន​ស្នាក់​ការ​កណ្ដាល​នៅ​ក្នុង​ទីក្រុង​សេអ៊ូល យីហោ​រថយន្ត​ដ៏​ធំ​នេះ បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ក្រុមហ៊ុន Hyundai។

@ការ​កកើត​ដំបូង​

Kia បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៤៤ ដំបូង​មាន​ឈ្មោះ Kyungsung Precision Industry ជំនាញ​ផ្នែក​ផលិត​​បំពង់​ទីប​និង​គ្រឿង​កង់​។ ក្នុង​ឆ្នាំ ១៩៥២ បាន​ប្តូរ​ឈ្មោះ​ពី Kyungsung Precision Industry ទៅ Kia Motors។

នៅ​ឆ្នាំ​ ១៩៥៧ Kia បាន​ទទួល​​អាជ្ញាប័ណ្ណ​ផលិតម៉ូតូ​ឲ្យ​ក្រុមហ៊ុន Honda និង​​ឆ្នាំ​ ១៩៦២ ផលិត​​រថយន្ត​ដឹក​ទំនិញ​​ឲ្យ​ក្រុមហ៊ុន​ Mazda។ Kia ​បាន​ចាប់ផ្ដើម​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​ប្រភេទ​ទេសចរ​នៅ​ឆ្នាំ ១៩៧៣។

ឆ្នាំ ១៩៨១ ខ្សែ​សង្វាក់​ផលិត​កម្ម​ត្រូវ​បាន​បិទ​ ក្រោយ​ការ​ឡើង​កាន់​អំណាចរបស់មេដឹកនាំ​ផ្តាច់​ការ លោក Chun Doo-hwan ដែលបង្ខំឲ្យធ្វេីការបញ្ចូលគ្នាឧស្សាហកម្មរថយន្តនៅក្នុងប្រទេសកូរ៉េ។

ក្នុង​ឆ្នាំ ១៩៨៦ Kia ក៍​បាន​ហក់​ចូល​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​ឡើង​វិញ ដោយ​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន Ford ដើម្បី​ផលិត​រថយន្ត​នាំ​ចេញ​ទៅ​​លក់​នៅ​ក្រៅ​ប្រទេស​និងផ្គត់ផ្គង់​ទីផ្សារ​​ក្នុង​ស្រុក។

វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ ១៩៩៧ ផ្ដើម​កើត​មាន​ឡើង Ford បាន​សម្រេច​លក់​ភាគហ៊ុន​​ ៥១ ភាគរយ​របស់ Kia ទៅ​ឲ្យ​ក្រុមហ៊ុន Hyundai Motor ហើយ​ក៏​បាន​ក្លាយ​ជា​អ្នក​កាន់កាប់​ភាគ​ហ៊ុន​ធំ​ជាង​គេ​មក​ទល់​ពេល​បច្ចុប្បន្ន។

@ រោងចក្រ​ Kia

Kia មាន​រោងចក្រ​ផលិត​រថយន្ត​ធំៗ​ចំនួន ៤ កន្លែងក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ដែល​រោងចក្រ​មួយៗ​អាច​ផលិត​រថយន្ត​បាន​ចន្លោះ​ពី ៣០ ម៉ឺន​ទៅ​ជាង ៦០ ម៉ឺន​គ្រឿង​​ក្នុង​មួយ​​ឆ្នាំ។​ ក្រៅ​ពី​នោះ​ ក្រុមហ៊ុន​ក៏​មាន​រោងចក្រ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា ចិន, ម៉ិកស៊ីកូ, វៀតណាម, ស្លូវ៉ាគី, អាមេរិក​។

@ ភាព​ចម្រូងចម្រាស

​​​នៅ​ឆ្នាំ ២០១២ Kia Motors បាន​ជួប​រឿង​សៅហ្មង​ចិត្ត​មួយ ដោយ​ត្រូវ​បង្ខំ​សារភាព​កំហុស​ដល់​ភ្នាក់​ងារ​បរិស្ថាន​អាមេរិក និង​ត្រូវ​បង់​ថ្លៃ​សំណង​ខូចខាត​ដោយ​ដក​ចំណូល​សេដ្ឋកិច្ច​ប្រមាណ ៣ ភាគរយ នៃ​ការ​លក់​រថយន្ត​ពី​មុនៗ​ក្នុង​ទឹកដី​អាមេរិក។​

@ ការ​ចូលរួមផ្នែក​វិស័យ​កីឡា​

​Kia Motors បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ក្រុម​កីឡា, អត្តពលិក និង​ការ​រៀបចំ​ព្រឹត្តិការណ៍​នានា​ជា​ច្រើន។

+ផ្នែក​កីឡា

  • FIFA
  • UEFA
  • Liga ACB
  • NBA

+ព្រឹត្តិការណ៍​កីឡា​ធំៗ

  • កីឡា​បាញ់​ធ្នូ​ពិភពលោក
  • កីឡា​ស៊ីហ្គេម
  • ការ​ប្រកួត​វាយ​កូន​បាល់ (Australian Open)
  • ពាន​រង្វាន់ Copa Kia do Brasil (ការ​ប្រកួត​កីឡា​បាល់ទាត់)
  • ពាន​រង្វាន់ Copa America .- ពាន​រង្វាន់ FIBA អាស៊ី

+ក្រុម​កីឡា​ធំៗ

  • ក្រុម Atlanta Falcons
  • ក្រុម Boston United FC
  • ក្រុម Kia Tigers
  • ក្រុម​កីឡា​ជិះ​ស្គី​ទឹកកក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង
  • ក្រុម Toronto FC
  • ក្រុម Atletico Madrid

+អត្តពលិក

  • Ryan Ford
  • Badr Hari
  • Blake Griffin
  • Lee Sang-hwa
  • Manny Pacquiao .- Michelle Wie

+តារា​សម្ដែង

​- Pierce Brosnan

  • Laurence Fishburne
  • Christopher Walken។​

ប្រភព៖ Wikipedia ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់