• 2017-10-23 04:21:13
  • ផលិតផលថ្មី

Adobe បង្អួត​មុខងារ​ថ្មី អាច​លុប​​​វត្ថុ​ណា​មួយ​ ចេញ​ពី​វីដេអូ​ដូច​វេទមន្ត​

  • 2017-10-23 04:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ Adobe MAX ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ Adobe បាន​បង្ហាញ​ចេញ​បច្ចេកវិទ្យា​​ថ្មីៗ​ជា​ច្រើន។ ក្នុង​នោះ​មាន​បច្ចេកវិទ្យា​មួយ​ឈ្មោះ​ថា​ "Cloak” ជា​មុខ​ងារ​ដែល​អាច​ Remove វត្ថុ​ដែល​អ្នក​មិន​ពេញ​ចិត្ត​ ចេញ​ពី​វីដេអូ​​បាន​ដូច​ជា​វេទមន្ត។

Adobe និយាយ​ថា ៖ "Cloak អាច​លុប​ចោល​​នូវ​វត្ថុ​អ្វី​ដែល​អ្នក​មិន​ចង់​បាន​ចេញ​ពី​វីដេអូ​ ដោយ​វា​អាច​ស្រមៃ​ថា​​អ្វី​ដែល​គួរ​បង្ហាញ​ចេញ​ ប្រសិន​បើ​វត្ថុ​ដែល​អ្នក​មិន​ចង់​បាន​ត្រូវ​បាន​លុប​ចេញ​នោះ"។ បន្ទាប់​ពី​បង្កើត​ Mask ដែល​ Select យក​ Object ឬ ទីតាំង​​ក្នុង​វីដេអូ​ដែល​អ្នក​ចង់​លុប​ចេញ​ System នឹង​ធ្វើ​ការ​យ៉ាង​ឆ្លាត​វៃ​ដើម្បី​បំពេញ​ចន្លោះ​នៅ​ទីតាំង​នោះ។

លទ្ធផល​ពិត​ជា​អស្ចារ្យ​មែន​ទែន ៖

Cloak អាច​​លុប​មនុស្ស​ចេញ​​វីដេអូ​របៀប​ Panning ទៀត​ផង ៖

ឬ​អាច​លុប​ចេញ​ត្រឹម​ឧបករណ៍​ដែល​នៅ​លើ​ទ្រូង​បុរស​នោះ ៖

Adobe មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​ឡើយ​ថា​ពេល​ណា​មុខងារ​នេះ​នឹង​មាន​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​នោះ៕​​​​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់