
- 2017-10-23 03:15:03
- ព័ត៌មាន
Apple ឈប់ផលិត iPhone 7 ទំហំ ២៥៦ GB
- 2017-10-23 03:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ឈប់ផលិត iPhone 7 ទំហំ ២៥៦ GB
ចន្លោះមិនឃើញ
ឮនៅថ្ងៃទី ១២ ខែកញ្ញា ពេលប្រកាសចេញ iPhone 8, iPhone 8 Plus និង iPhone X គេឃើញថាក្រុមហ៊ុនលែងមានលក់ iPhone 7 និង 7 Plus ទំហំ ២៥៦ GB ទៀតហើយ។
បើតាមការបញ្ជាក់ពីផ្នែកសេវាកម្ម Apple នៅថ្ងៃនេះ ឲ្យដឹងថា iPhone 7 ទំហំ ២៥៦ GB លែងមានផលិតតទៀតហើយ។ ការសម្រេចចិត្តបែបនេះ ព្រោះ Apple ចង់បង្កើនចំនួនលក់ iPhone 8/8 Plus ដែលមានផ្ដល់ជូនជម្រើសអង្គផ្ទុកទិន្នន័យទំហំ ២៥៦ GB។
តែទោះយ៉ាងណាបរិមាណលក់ iPhone 8 នៅមានចំនួនតិចតួចបើប្រៀបធៀបនឹង iPhone ម៉ូដែលមុនៗ។ មានមតិខ្លះលើកឡើងថា iPhone 8 លក់មិនសូវបានច្រើនដូចមុន ព្រោះតែ iPhone X៕