
- 2017-10-20 03:44:55
- ព័ត៌មាន
មេ Amazon ឡើងទៅបោកដបស្រាលើអាកាស យ៉ាងព្រងើយ
- 2017-10-20 03:44:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Amazon ឡើងទៅបោកដបស្រាលើអាកាស យ៉ាងព្រងើយ
ចន្លោះមិនឃើញ
លោក Jeff Bezos នាយកប្រតិបត្តិផ្សារទំនិញអនឡាញធំបំផុតរបស់អាមេរិក Amazon បានបង្ហោះវីដេអូ ដោយលោកបានឡើងលើស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនីមានកម្ពស់ប្រមាណ ១៤៩ ម៉ែត្រពីដី ហើយបោកដបស្រាសំប៉ាញយ៉ាងព្រងើយ។
ការបោកដបស្រាសំប៉ាញលើស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនីនេះ ជាការសម្ពោធនិងដាក់ដំណើរការបច្ចេកវិទ្យាផលិតអគ្គិសនីដើរថាមពលខ្យល់ សម្រាប់ផ្គត់ផ្គង់ឲ្យមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Amazon។
ការដំណើរការស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះ Amazon បានប្រកាសថា ពួកគេនឹងក្លាយជាក្រុមហ៊ុនប្រើប្រាស់អគ្គិសនីទាញពីថាមពលកកើតឡើងវិញទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខ។
ថាមពលកកើតឡើងវិញ គឺសំដៅលើថាមពលដែលទាញយកពីធម្មជាតិដែលមិនចេះអស់ ដែលមានដូចជា ទឹក (ទំនប់វារីអគ្គិសនី), ខ្យល់ (កសិដ្ឋានខ្យល់) និងពន្លឺព្រះអាទិត្យ (បន្ទះសូឡា) ៕
ចុចអានបន្ត ៖