• 2017-10-20 04:01:20
  • ព័ត៌មាន

BarCamp ស្អែក​នេះ មាន​ប្រធានបទ​ជាង ៨០ សុទ្ធ​តែ​ឡូយ​ៗ វាគ្មិន​មក​ពី​គ្រប់​ទិសទី!

  • 2017-10-20 04:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាខែម​អាស៊ាន ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២១ និង ២២ ខែ​តុលា​ស្អែក​នេះ នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ)។ ​មាន​វាគ្មិន​ល្បីៗ អ្នក​ជំនាញ​រួម​នឹង​ប្រធានបទ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង ៨០ ប្រភេទ​ខុស​ៗ​គ្នា។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​កម្មវិធី​បាខែម​អាស៊ាន

លោក​ ជី​ សុផាត អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​បាខែម​អាស៊ាន បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​មាន​វាគ្មិន​ល្បីៗ អ្នក​ជំនាញ​ រួម​នឹង​ប្រធាន​ជាង ៨០ ប្រភេទ​ខុស​ៗ​គ្នា។ អ្នក​ចូល​រួម​អាច​ទៅ​ចូល​រួម​ដោយ​មិន​គិត​ថ្លៃ និង​ស្ដាប់​អ្នក​ជំនាញ​តាម​ប្រធាន​បទ​ដែល​ចង់​ដឹង ដែល​​បាន​រៀប​ចំ​រួច​ជា​ស្រេច​។

របៀប​ស្វែងរក​ប្រធានបទ

ប្រធាន​បទ​នីមួយ​ៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ ១០ បន្ទប់​ផ្សេងគ្នា ​ប្រធានបទ​នីមួយៗ​មាន​រយៈពេល ១ម៉ោង។​ ​អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធាន​បទ​នីមួយៗ​។

ដើម្បី​ស្វែង​រក​ព័ត៌មាន​ប្រធានបទ ​អ្នកចូលរួម​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិត ​ក្នុង​បរិវេណ​កម្មវិធី ឬ​អាច​ចូល​ទៅ​វេបសាយ បារខែម​អាស៊ាន ដើម្បី​មើល​ប្រធានបទ​ទាំងអស់ ឬ​ ចុច​នៅ​ទីនេះ barcamp.asia

#ទីកន្លែង និង កាលបរិច្ឆេទ៖

  • កាល​បរិច្ឆេទ៖ ថ្ងៃសៅរ៍-អាទិត្យ ទី ២១-២២ ខែ​តុលា ឆ្នាំ២០១៧
  • ពេល​វេលា៖ ម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច
  • ទី​កន្លែង​កម្មវិធី៖ វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា(ITC)
  • អ៊ីម៉ែល៖ info@barcampcambodia.org
  • ចូលរួម​ដោយ​សេរី​ឥត​គិត​ថ្លៃ
  • ទំនាក់​ទំនង​លេខ​ទូរសព្ទ ៖ អ្នក​ដឹកនាំ​ព្រឹត្តិការណ៍​លោក បេ ចន្ត្រា៖ 012 316 781 / 093 316 781 ទំនាក់​ទំនង​ទូទៅ ជី សុផាត៖ 077 590 555 / 010 307 575 | ឆាលី សំសុក្រឹត្យ៖ 017 991 994

កម្មវិធី​នេះ​បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បុគ្គល​ដែល ​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្ស​និស្សិត នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​អាស៊ាន មក​ធ្វើការ​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និ​ង​បទ​ពិសោធន៍ ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​អាជីវកម្ម ការ​ច្នៃ​ប្រឌិត​បង្កើត​ថ្មី សហគ្រិនភាព និង​ការ​វិវឌ្ឍ​នៃ​ការងារ៕

ខាង​ក្រោម​ជា​វាគ្មិន និង​ប្រធាន​បទ​ដែល​ត្រូវ​ធ្វើ​បទ​បង្ហាញ​នៅ​ស្អែក​នេះ(នៅ​មាន​ថែម​ទៀត​)៖

រូប​ភាព​៖ BarCamp Phnom Penh

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា

មតិយោបល់