- 2017-09-13 23:17:00
- ព័ត៌មាន
iPhone 7/7 Plus, 6s/6s Plus និង iPhone SE នាំគ្នាធ្លាក់ថ្លៃព្រាត!
- 2017-09-13 23:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7/7 Plus, 6s/6s Plus និង iPhone SE នាំគ្នាធ្លាក់ថ្លៃព្រាត!
ចន្លោះមិនឃើញ
ក្រោយពីបានប្រកាសចេញ iPhone 8/8 Plus និង iPhone X រួច Apple បានធ្វើការទម្លាក់តម្លៃភ្លាមៗលើiPhone ចាស់ៗចំនួន ៥ ម៉ូដែលរបស់ខ្លួន។
សម្រាប់នៅលើទីផ្សារសហរដ្ឋអាមេរិក iPhone 7 ពីមុនមានតម្លៃ ៦៤៩ ដុល្លារ សម្រាប់ទំហំ ៣២ GB, ១២៨ GB តម្លៃ ៧៤៩ ដុល្លារ និង ទំហំ ២៥៦ GB តម្លៃ ៨៤៩ ដុល្លារ ។ ប៉ុន្តែពេលនេះទំហំ ៣២ GB បានធ្លាក់មកនៅសល់ត្រឹម ៥៤៩ ដុល្លារ និង ទំហំ ១២៨ GB តម្លៃ ៦៤៩ ដុល្លារ ហើយមិនមានទំហំ ២៥៦ GB ឡើយ។
ចំពោះ iPhone 7 Plus ទំហំ ៣២ GB ពីមុនតម្លៃ ៧៦៩ ដុល្លារ, ១២៨ GB តម្លៃ ៨៦៩ ដុល្លារ និង ២៥៦ GB តម្លៃ ៩៦៩ ដុល្លារ។ តម្លៃ iPhone 7 Plus បច្ចុប្បន្ន សម្រាប់ទំហំ ៣២ GB តម្លៃ ៦៦៩ ដុល្លារ និង ១២៨ GB តម្លៃ ៧៦៩ ដុល្លារ ។
ចំពោះ iPhone 6s ក៏ធ្លាក់ថ្លៃចំនួន ១០០ ដុល្លារដែរ ដោយទំហំ ៣២ GB ពេលនេះមានតម្លៃ ៤៤៩ ដុល្លារ និង ទំហំ ១២៨ GB តម្លៃ ៥៤៩ ដុល្លារ ។ ចំណែក iPhone 6s Plus បច្ចុប្បន្នតម្លៃទំហំ ៣២ GB តម្លៃ ៥៤៩ ដុល្លារ និង iPhone 6s Plus តម្លៃ ៦៤៩ ដុល្លារ ។
ចុងក្រោយគេគឺ iPhone SE ដែលបានបញ្ចុះតម្លៃ ៥០ ដុល្លារ ដោយទំហំ ៣២ GB ពេលនេះមានតម្លៃ ៣៤៩ ដុល្លារ និងទំហំ ១២៨ GB តម្លៃ ៤៤៩ ដុល្លារ ។ ត្បិតថាពេលនេះការទម្លាក់តម្លៃមាននៅតែនៅលើទីផ្សារបរទេស ប៉ុន្តែរំពឹងថានៅទីផ្សារប្រទេសកម្ពុជាក៏អាចនឹងធ្លាក់ថ្លៃដូចគ្នា នៅពេល iPhone ជំនាន់ថ្មីទាំង ៣ មានវត្តមានលើទីផ្សារ៕