• 2017-09-06 07:20:42
  • ព័ត៌មាន

VSCO​ ​ចេញ​ ​Mobile Presets 02​ ​សម្រាប់​កែ​រូប​លើ​កុំព្យូទ័រ​ឲ្យ​កាន់​តែ​ទាន់​សម័យ

  • 2017-09-06 07:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថភាព​កែ​ពណ៌​រូប​តាម​ ​App​ ​របស់​ ​VSCO​ ​លើ​ស្មាតហ្វូន​ទាំង​ ​Android​ ​និង​ ​iOS​ ​ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ ​ហើយ​ថ្មី​ៗ​នេះ​ពួក​គេ​ក៏​បាន​ចេញ​កញ្ចប់​ ​Preset​ ​កែ​រូប​ដ៏​ទាក់ទាញ​សម្រាប់​ដំណើរការ​នៅ​លើ​កុំព្យូទ័រ​ដែល​ឈ្មោះ​ថា​ ​Mobile Presets 02​ ​ឬ​ ​MP02

ក្នុង​កញ្ចប់​ ​Presets​ ​MP02​ ​សម្រាប់​ប្រើប្រាស់​លើ​កុំព្យូទ័រ​នេះ​ ​គឺ​មាន​ ​Filter​ ​កែ​ពណ៌​រូប​ដល់​ទៅ​ ​៥៥​ ​ប្រភេទ​ ​ដែល​អាច​ដំណើរការ​ជា​មួយ​កម្មវិធី​ ​Adobe Camera Raw​ ​នៅ​លើ​ ​Photoshop CC​ ​និង​ ​CS6​ ​ហើយ​ក៏​ប្រើ​បាន​ជា​មួយ​កម្មវិធី​ ​Lightroom​ ​ជំនាន់​ ​៤, ៥, ៦​ ​រួម​នឹង​ ​CC​ ​ផង​ដែរ។

អាច​ស្វែង​រក​បាន​នៅ​ក្នុង​វិបសាយ​ផ្លូវការ​របស់​ ​VSCO​ ​ដែល​ ​Presets​ ​ប្រភេទ​ ​MP02​ ​មាន​តម្លៃ​ ​៥៩​ ​ដុល្លារ​ ​​ហើយ​សម្រាប់​ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍​ចង់​បាន​​ អាច​ចុច​បញ្ជា​ទិញ​តាម​តំណ​ភ្ជាប់​នេះ

ពណ៌​ខ្លះ​ៗ​ ​នៃ​ ​Filter​ ​ដែល​មាន​ក្នុង​ ​MP02

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Dpreview ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី