• 2017-08-16 11:10:46
  • ព័ត៌មាន

Samsung បើក​វគ្គ​បង្រៀន​បច្ចេកទេស​ ពិសេស​ផ្ដល់​ឱកាស​ការងារ​ទៀត

  • 2017-08-16 11:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ វគ្គ​បណ្ដុះ​បណ្ដាល Samsung Tech Institute កាន់​តែ​ទទួល​បាន​ការ​គាំទ្រ និង​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​និស្សិត​ជំនាញ​បច្ចេកទេស ដោយ​សារ​វគ្គ​សិក្សា​នេះ បាន​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​សិក្សា​ផ្សេងៗ​ដល់​និស្សិត​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ពេល​កំពុង​សិក្សា​ផង​ដែរ។

លោក ជា ចាន់ណា និស្សិត​ឆ្នាំ​ទី​២ ផ្នែក​បរិក្ខារ​ម៉ាស៊ីន​ត្រជាក់ ដែល​កំពុង​រៀន​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ បាន​ឲ្យ​ដឹង​ថា​៖ "អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ពី​វគ្គ​នេះ ព្រោះ Samsung សម្បូរ​ផលិត​ផល​ថ្មីៗ មាន​បច្ចេកវិទ្យា​ខ្ពស់ ដូចជា​ទូ​ទឹក​កក ម៉ាស៊ីន​បោក​គក់ និង​ម៉ាស៊ីនត្រជាក់​ជាដើម ដែល​ជា​ឱកាស​សិក្សា​ពី​ឧបករណ៍​ទំនើបៗ​ទាំង​នេះ"។

ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ សិស្ស​ទាំង​អស់​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ប្រលង​បញ្ចប់​ការ​សិក្សា​ដើម្បី​ទទួល​វិញ្ញាបនបត្រ ហើយ​សិស្ស​ពូកែ ៨​នាក់​នឹង​ទទួល​បាន​ឱកាស​ការងារ ព្រម​ទាំង​ការ​បណ្ដុះ​បណ្ដាល​ការងារ​ពី Samsung និង​បណ្ដាញ​ដៃគូ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ទៀត​របស់ Samsung នៅ​កម្ពុជា។

លោក រឿង ថៃ ជា​គ្រូ​បណ្ដុះ​បណ្ដាល​ជំនាញ​ទូរសព្ទ​ដៃ និង​ធ្លាប់​ជា​សិស្ស​ជំនាន់​ទី​១ បាន​និយាយ​ថា៖ "បើ​ប្រៀប​ធៀប Samsung Tech Institute កាល​ពី​ជំនាន់​ទី​១ និង​ជំនាន់​ទី​៤​នេះ មាន​ការ​ខុស​ប្លែក​គ្នា​ច្រើន ដោយ​ក្នុង​ជំនាន់​ទី​១ ទូរសព្ទ​ដៃ​មិន​ទាន់​ជឿន​លឿន និង​មាន​ចំនួន​តិច ប៉ុន្តែ​សម្រាប់​ជំនាន់​ទី​៤ វិញ ខ្ញុំ​សង្កេត​ឃើញ​ថា Samsung បាន​ជួយ​ឧបត្ថម្ភ​ទូរសព្ទ​ដៃ​ថ្មីៗ​ជា​ច្រើន​គ្រឿង ដែល​មាន​បច្ចេកវិទ្យា​ទំនើប​សមស្រប​ទៅ​នឹង​ទីផ្សារ​បច្ចុប្បន្ន"។

វគ្គ​បណ្ដុះ​បណ្ដាល Samsung Tech Institute ជា​សកម្មភាព​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​មួយ​ទៀត​របស់ Samsung ដោយ​បាន​ជួយ​ជ្រោមជ្រែង និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​ស្រប​ទៅ​នឹង​តម្រូវ​ការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​អនាគត។

ព័ត៌មាន​បន្ថែម​ចូល​ទៅ​វិបសាយ http://news.samsung.com

ដោយ៖ វិទូ

មតិយោបល់