- 2017-08-07 08:37:34
- ព័ត៌មាន
ស្មាតហ្វូនស៊េរីថ្មីឆ្លាតវៃ លក់តម្លៃតែ ២២៩ ដុល្លារ និង កុំព្យូទ័រចល័តតម្លៃ ២៦៩ ដុល្លារ
- 2017-08-07 08:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនស៊េរីថ្មីឆ្លាតវៃ លក់តម្លៃតែ ២២៩ ដុល្លារ និង កុំព្យូទ័រចល័តតម្លៃ ២៦៩ ដុល្លារ
ចន្លោះមិនឃើញ
Y7 Prime និង T3 10 ស្មាតហ្វូន និងថេប្លេតតម្លៃមធ្យមរបស់ Huawei ទើបបានប្រកាសដាក់លក់លើទីផ្សារកម្ពុជាជាលើកដំបូង។ សមត្ថភាពខ្លាំង តម្លៃវិញអាចគិតគូរបាន។
Huawei Y7 Prime គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ២០១៧ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានរចនាឡើងយ៉ាងប្រណិតជាមួយសហគ្រាសឌីហ្សាញល្អជាងគេលំដាប់ពិភពលោក។
លោក សារី ប្រធានគ្រប់គ្រងផ្នែកចែកចាយ Huawei ស្មាតហ្វូនប្រចាំកម្ពុជាបានលើកឡើងដោយមោទនភាពថា ត្រឹមតែរយៈពេលខ្លី មុនពេលសម្ពោធជាផ្លូវការ ការលក់ចេញស្តុកដំបូងនៃ Huawei Y7 Prime ទទួលបានការគាំទ្ររហូតដល់ដាច់ស្តុក។
លក្ខណៈសម្បត្តិខ្លះៗរបស់ HUAWEI Y7Prime
ហ្វាប្លេត T3 10 វិញ ក៏ត្រូវបានក្រុមហ៊ុនលំដាប់លេខ ៣ ពិភពលោកនេះ រំពឹងទុកសម្រាប់ការទទួលបានការគាំទ្រខ្លាំងបន្ទាប់ពីដាក់សម្ភោធ និងលក់ជាផ្លូវការ។
Huawei MediaPad T3 10 គឺហ្វាប្លេតស៊េរីថ្មីបំផុតក្រោមបច្ចេកវិទ្យាចុងក្រោយទំនើបរបស់ក្រុមហ៊ុន Huawei ដែលត្រូវរចនាឡើងទាំងរូបរាង និងមាន សមត្ថភាព អាចនិយាយបានថាលើសពីតម្លៃ ជាពិសេសអាចប្រើប្រាស់បំពេញការងារ មុខរបរ, ការសិក្សា និងការកម្សាន្តនានា ជំនួសកុំព្យូទ័របាន។
លក្ខណៈសម្បត្តិខ្លះៗរបស់ថេប្លេត HUAWEI T3 10
Y7 Prime និងថេប្លេត Huawei T3 10 បានបើកលក់ជាផ្លូវការកាលពីចុងសប្តាហ៍មុន។ មានតារាល្បីៗជាច្រើនរូបចូលរួម ដែលកម្មវិធីដំណើរការមានវត្តមានលោក លី ស៊ុងវៃ (Li XiongWei) នាយកប្រតិបត្តិជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា និងដៃគូសហការមួយចំនួនដូចជាក្រុមហ៊ុន Yako Technology, ក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន NOJIMA៕
កម្មវិធីសម្ពោធថ្ងៃនោះ ក្រុមហ៊ុនបានបញ្ជាក់ថា អតិថិជនដែលទិញ Y7 Prime តម្លៃ ២២៩ ដុល្លារ នឹងមានថែមកាដូពិសេសគឺ Bluetooth Speaker ចំនួន១ និងអាវយឺតមួយ សរុបជាទឹកប្រាក់ ៥០ដុល្លារ។ មិនទាន់អស់ មានថែម ស៊ីមកាតលេខពិសេសចំនួន១ (One Silver Smart SIM) និង Free កញ្ចប់អ៊ីនធឺណែតគម្រោង Smart Power+ Smart ចំនួន ១២សប្តាហ៍។ ចំណែកឯ ថេប្លេត Huawei MediaPad T3 10 តម្លៃ ២៦៩ ដុល្លារ ក៏មិនចាញ់ដែរមានថែមកាដូពិសេស គឺ ស្រោម ថេប្លេត (Case), កាសប្លូធូ, និង Free កញ្ចប់អ៊ីនធឺណែតគម្រោង Smart Power+ Smart ចំនួន ៤សប្តាហ៍៕