- 2017-07-31 10:26:04
- ព័ត៌មាន
ទីបំផុតរកឃើញ ម្ចាស់ជយលាភីកំពូលស្មាតហ្វូន Huawei P10 និង ដំណើរកម្សាន្តទៅឌួបៃ នៃកម្មវិធីប្រកួតថតរូប Huawei វគ្គបី ហើយ
- 2017-07-31 10:26:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតរកឃើញ ម្ចាស់ជយលាភីកំពូលស្មាតហ្វូន Huawei P10 និង ដំណើរកម្សាន្តទៅឌួបៃ នៃកម្មវិធីប្រកួតថតរូប Huawei វគ្គបី ហើយ
ចន្លោះមិនឃើញ
ទីបំផុតក្រុមហ៊ុន Huawei ស្មាតហ្វូនលំដាប់ពិភពលោក និងជាម្ចាស់តំណែងលេខ១ លើប្រាក់ចំណេញ ពី Android ស្មាតហ្វូន បានរកឃើញជើងឯក៣រូប ដែលឈ្នះ (1) ដំណើរកម្សាន្តទៅឌួបៃ, (2) កំពូលស្មាតហ្វូន Huawei P10 និង (3) Huawei GR5 2017 នៃកម្មវិធីប្រកួតថតរូប រដូវកាលទី៣ វគ្គផ្ដាច់ព្រ័ត្រ កាលពី ថ្ងៃទី 22 កក្កដា ឆ្នាំ ២០១៧ នៅក្នុងទីក្រុងភ្នំពេញ។
ក្រោយការជម្រុះដ៏ស្វិតស្វាញអស់រយៈពេលជាង ១១សប្ដាហ៍ ក្នុងចំណោមអ្នកចូលរួមចុះឈ្មោះប្រកួតថតរូប ប្រមាណជាង ៦០០នាក់ដំបូង ទូទាំងប្រទេស ពេលនេះ ក្រុមហ៊ុន Huawei បានរកឃើញម្ចាស់ជយលាភី ៣រូប ចុងក្រោយ ដែលពោរពេញដោយសមត្ថភាព និងភាពច្នៃប្រឌិតតាមរយៈ ការថតរូបចេញពីស្មាតហ្វូន Huawei ក្រោមប្រធានបទ “ប្រជាជនកម្ពុជា “People of Cambodia”។
លោក សេង លូន (Lun Ramio) ជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតថតរូប Huawei រដូវកាលទី៣បានឲ្យដឹងថា៖ “ខ្ញុំពិតជារំភើបដែលទទួលបានចំណាត់ថ្នាក់ទី១ក្នុងចំណោមបេក្ខជនខ្លាំងៗជាច្រើននាក់ទៀត។ រូបភាពរបស់ខ្ញុំបានបង្ហាញពី ប្រជាជនកម្ពុជា នៃទីក្រុងភ្នំពេញ នៅផ្សារបឹងកេងកង ពោរពេញទៅដោយភាពចម្រុះពណ៌ ដែលផ្ដិតដោយ ស្មាតហ្វូន Huawei P10 Plus របស់ខ្ញុំពិតៗ ហើយខ្ញុំអាចនិយាយបានថាស្មាតហ្វូនHuawei P10 & P10 Plus ពិតជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ការថតរូប”។
លើសពីនេះ កញ្ញា កុល គីរីវ៉ាត់ ដែលកំពុងប្រើប្រាស់ស្មាតហ្វូន Huawei P9 ចូលរួមប្រកួត ហើយទទួលបាន ជយលាភីលេខ 2 ក៏បានឲ្យថា ការប្រកួតថតរូបតាមរយៈ ស្មាតហ្វូនដែលរៀបចំដោយ Huawei នេះពិតជាមានលក្ខណៈពិសេសខុស ពីការប្រកួតផ្សេងៗដែល កញ្ញា បានចូលរួម បញ្ចេញសមត្ថភាពពិតប្រាកដ ឥតលម្អៀង។ ជ័យជម្នះមួយនេះ ពិតជាធ្វើឲ្យកញ្ញា មិនអាចបំភ្លេចបានឡើយជាមួយ Huawei ជាពិសេស អាចទទួលបាន Huawei P10 ដូចបំណងប្រាថ្នា។
គួរបញ្ជាក់ថា រូបភាពទាំងអស់របស់បេក្ខជន និងបេក្ខនារី ត្រូវឆ្លងកាត់ការដាក់ពិន្ទុ យ៉ាងសុក្រិតពីគណៈកម្មាធិការ ដោយ ផ្អែកលើប្រធានបទផ្សេងៗពីគ្នា រហូតចម្រាញ់បានបេក្ខជនបេក្ខនារីដំបូង ចំនួន១៦០រូប។ បន្ទាប់មក ក្រមហ៊ុនបានធ្វើការជម្រុះ ជាបន្តបន្ទាប់ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានប្រារព្ធឡើងនៅរមណីយដ្ឋាន គីរីរម្យ ក្រោមប្រធានបទ “ជីវិតរីករាយ (Greenery)” ទើបចម្រាញ់ បានជើងខ្លាំងពូកែថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei ចំនួន ១០ រូប សម្រាប់បន្តទៅវគ្គផ្តាច់ព្រាត់ ហើយចុងជ្រើសរើសជើងឯកបីរូប ក្រោមប្រធានបទ “ប្រជាជនកម្ពុជា”។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា កម្មវិធី ថតរូប HuaweiProContestIII មានរយៈពេល 11 សប្ដាហ៍ ធ្វើឡើងជាពិសេសសម្រាប់អអតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល ។ ក្រុមហ៊ុនតែងតែ បង្កើតកម្មវិធីប្លែកៗ ដើម្បី ផ្ដល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច។
“Huawei" សូមចូលរួមអបអរសាទរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតរបស់យើងតាំងពីដើមរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ហើយអ្វីដែលពិសេសនោះគឺ ការជឿជាក់របស់លោកអ្នក ក្នុងការជ្រើសរើស យកស្មាតហ្វូន Huawei ធ្វើជាដៃគូក្នុងការប្រើប្រាស់ប្រចាំ”។
ដូចធ្លាប់បានសន្យា ក្រុមហ៊ុនHuawei នឹងសម្រេចប្រកាសផ្តល់រង្វាន់ ដំណើរកម្សាន្ត ដ៏អស្ចារ្យ មិនធ្លាប់មានពីមុន ទៅកាន់ប្រទេសឌូបៃ សម្រាប់ម្ចាស់ជ័យលេខ១, Huawei P10 សម្រាប់ជយលាភីលេខ២, Huawei GR5 2017 សម្រាប់ជយលាភីលេខ៣ ហើយសម្រាប់បេក្ខជនជើងខ្លាំង ទាំង៧រូប¬ដែលពុំទទួលបានជ័យជម្នះ ក៏ទទួលបាន រង្វាន់រួមមាន Power Bank (5,000mAh), Selfie Stick, Connector (Type B/Typ C with wire) ម្នាក់មួយឈុត ហើយជាពិសេស អ្នកទាំង១០រួប ក៏នឹងទទួលបានលិខិតសរសើរ (Certificate Award) ពីក្រុមហ៊ុន Huawei ចំនួនម្នាក់មួយ ដែលនឹងប្រព្រឹត្តទៅ នាល្ងាចថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១៧ ក្នុងកម្មវិធី បើកសម្ភោធផលិតផលថ្មី Huawei Y7 Prime និងថេប្លេត T3 10” ផ្សារទំនើប Aeon។
កម្មវិធីប្រកួតថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងឲ្យការប្រកួត នេះកាន់តែគគ្រឹកគគ្រេងជាងមុន ។
សម្រាប់ព័ត៌មានអំពីផលិតផលថ្មីៗ Huawei ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុន ដែលយកចិត្តទុកដាក់ចំចំពោះសន្តិសុខ សុវត្ថិភាព និង ឯកជនភាព របស់អតិថិជន ជាពិសេស មានបំណងចង់ឲ្យមនុស្សជំនាន់ថ្មី យល់ដឹង មានចំណេះដឹង និងដេញទាន់សម័យបច្ចេកវិជ្ជាថ្មី និងការច្នៃប្រឌិតថ្មី ពី Huawei។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei P10 ជាមួយជំនាន់ថ្មីនៃបច្ចេកវិទ្យា កាមេរ៉ាភ្លោះ Leica ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាស្មាតហ្វូនល្អដាច់គេ ដែលមានសមត្ថភាពថតរូបបានយ៉ាងស្រស់ស្អាត មិននៅទីណា ពេលណា រហូតទទួលបានពាន់រង្វាន់ ស្មាតហ្វូនថតរូបបានស្អាតដាច់គេរបស់ TIPA Award 2017។ ចាប់តាំងពីខែ ឩសភាព មកទល់ពេលនេះ ស្មាតហ្វូន Huawei P10 ទទួលបានការគាំទ្រខ្លាំង នៅកម្ពុជា។
បច្ចុប្បន្ន ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។
សម្រាប់ព័ត៌មានអំពីកម្មវិធីប្រកួតថតរូបៈ https://www.youtube.com/watch?v=He_7vW-MYgk សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh
Website: www.consumer.huawei.com/kh
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
លេខទូរស័ព្ទ៖ 010 44 99 06
អ៊ីមែល៖ ngo.menghourng@huawei.com
ព័ត៌មានពាក់ព័ន្ធ សូមមើលខាងក្រោម