• 2017-07-28 08:07:12
  • ព័ត៌មាន

Leica​ ​នឹង​ផលិត​ស្មាតហ្វូន​ដោយ​ខ្លួន​ឯង​ ​​​​ជា​ទូរសព្ទ​មាន​កាមេរ៉ា​ខ្លាំង​ជាង​គេ​បំផុត

  • 2017-07-28 08:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​ជោគជ័យ​ក្នុង​ការ​លក់​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដែល​សហការ​ជា​មួយ​ ​Huawei​ ​ក្រុមហ៊ុន​ ​Leica​ ​ត្រូវ​គេ​ដឹង​ថា​ ​គ្រោង​នឹង​ចេញ​លក់​ស្មាតហ្វូន​ដែល​ផលិត​ផ្ទាល់​ដោយ​ខ្លួន​ឯង។

Huawei P9 ប្រើកាមេរ៉ាភ្លោះរបស់ Leica

កត្តា​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​ថា​ ​Leica​ ​នឹង​ធ្វើ​គម្រោង​នេះ​ ​ក្រោយ​លោក​ ​Andreas Kaufmann​ ​ប្រមុខ​ដឹក​នាំ​របស់​ ​Leica​ ​ថ្លែង​ថា​ ​"គាត់​មាន​ក្ដី​ស្រមៃ​មួយ​ដែល​ចង់​ក្ដាប់​យក​ដំណែង​ក្នុង​ទីផ្សារ​ស្មាតហ្វូន” ។ លោក​ក៏​បន្ត​ទៀត​ថា​ ​"បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ទាំង​អស់​មិន​ទាន់​អាច​ផលិត​ប្រព័ន្ធ​កាមេរ៉ា​ចាប់​រូប​ ​និង​វីដេអូ​បាន​ត្រឹមត្រូវ​ក្នុង​ស្មាតហ្វូន​ទាំង​នោះ​ទេ​ ​ហើយ​ ​Leica​ ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន”។

ដោយ​ឡែក​ ​ប្រមុខ​ដឹក​នាំ​ខាង​លើ​នៅ​បន្ថែម​ថា​ ​គាត់​មិន​ទាន់​ច្បាស់​ទេ​ពី​ពេល​ដែល​ក្រុមហ៊ុន​គាត់​លូក​ដៃ​ក្នុង​ទីផ្សារ​ស្មាតហ្វូន​ ​ប៉ុន្តែ​គាត់​អះអាង​ថា​ ​Leica​ ​នឹង​ផលិត​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ខ្លាំង​លើស​ស្មាតហ្វូន​គ្រប់​ម៉ាក​ទាំង​អស់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ petapixel ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់