• 2017-07-14 12:14:00
  • ព័ត៌មាន

ហែកមើលគ្រឿងក្នុង Galaxy Note FE មានអ្វីខុសពី Note 7?

  • 2017-07-14 12:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note FE បាន​ដាក់​លក់​ជា​ផ្លូវការហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយ Note FE នេះជាឈ្មោះថ្មី​របស់ Galaxy Note 7 ដែលលែងមានបញ្ហាថ្មដូចមុន។

បើមើលពីក្រៅ Note FE មិនខុសគ្នាពី Note 7 ឡើយ ប៉ុន្តែចំពោះផ្នែកខាងក្នុងវិញអាចមានចំណុចខុសគ្នាខ្លះៗជាពិសេសត្រង់ផ្នែកថ្ម។ ដោយចង់ដឹងថាថ្ម Note FE និង Note 7 ពិតជាខុសគ្នាមែនឬយ៉ាងណានោះ ក្រុមការងារ iFixit បានធ្វើការហែកមើលគ្រឿងក្នុង Note FE ភ្លាមៗ ក្រោយពីបានមកកាន់ក្នុងដៃ។

ខាងឆ្វេងថ្ម Galaxy Note 7 និង ស្ដាំ Note FE

លទ្ធផលនៃការហែកមើលគ្រឿងក្នុងឲ្យដឹងថាថ្ម Galaxy Note FE ពិតជាខុសពី Note 7 ដោយមានទំហំត្រឹម ៣២០០ mAh តូចជាងមុន ៩% ដែលមានទំហំ ៣៥០០ mAh។ ចំពោះទម្ងន់វិញក៏ស្រាលជាងមុនដែរ ដោយទម្ងន់ត្រឹម ៤៥,៤ ក្រាម​ប៉ុណ្ណោះ ស្រាលជាងមុន ២,៣ ក្រាម។ គេជឿជាក់ថាការផ្លាស់ប្ដូរថ្មថ្មីនេះនឹងមិនធ្វើឲ្យ Note FE មានបញ្ហាដូចជា Note 7 កន្លង​ទៅ​ឡើយ៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់