• 2017-07-11 07:20:03
  • ព័ត៌មាន

កាមេរ៉ា​ម៉ូដែល​ថ្មី​ Leica លក់តម្លៃ​រាប់​ពាន់​ដុល្លារ

  • 2017-07-11 07:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leica​ ​ដែល​ជា​ក្រុមហ៊ុន​មេ​ផ្គត់ផ្គង់​កាមេរ៉ា​ឲ្យ​ស្មាតហ្វូន​ ​Huawei​ ​ត្រកូល​ ​P​ ​ទើប​ចេញ​កាមេរ៉ា​ប្រភេទ​ ​Mirrorless​ ​ម៉ូដែល​ថ្មី​ ​TL2​ ​ដែល​រចនា​យ៉ាង​ពិសេស​ ​តួ​ខ្លួន​ដ៏​ប្រណិត​ ​និង​បច្ចេកវិទ្យា​ទំនើប។

TL2​ ​មាន​ ​Sensor​ ​ប្រភេទ​ ​APS-C​ ​២៤​ ​មេហ្គាភិចសែល​ ​អម​ជា​មួយ​បន្ទះ​ឈីប​សម្រាប់​ ​Image processor​ ​ប្រភេទ​ ​Maestro II​ ​ជំនាន់​ថ្មី​ ​ដែល​ធ្វើ​ឲ្យ​កាមេរ៉ា​នេះ​ចាប់​រូប​ពណ៌​ធម្មជាតិ​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក។ អាច​ចាប់​រូបភាព​បាន​ ​២០​ ​សន្លឹក​ក្នុង​មួយ​វិនាទី​ ​(20fps)​ ​ហើយ​មាន​មុខងារ​ចុច​ថត​មិន​ឲ្យ​ឮ​សំឡេង​ ​និង​ល្បឿន​ថត​ ​១/៤០ ០០០s។

ខ្លួន​តូច​ ​បច្ចេកវិទ្យា​ទំនើប​ ​TL2​ ​អាច​ថត​វីដេអូ​ដល់​កម្រិត​ ​4K 30fps, 1080p 60fps, 720p 120fps​ ​និង​មុខងារ​ថត​ ​Slow Motion។ បំពាក់​មក​ជា​មួយ​អេក្រង់​ ​LCD Touch Screen​ ​ទំហំ​ ​៣,៧​ ​អ៊ីញ, មាន​បច្ចេកវិទ្យា​ ​Wi-Fi​ ​ងាយ​ភ្ជាប់​ចម្លង​ទិន្នន័យ​ទៅ​ស្មាតហ្វូន​ ​ហើយ​មាន​រន្ធ​ ​HDMI​ ​និង​រន្ធ​ ​USB 3.0។

តួ​ខ្លួន​ ​និង​ស្រោប​ដោយ​សារធាតុ​អាលុយមីញ៉ូម​ ​កាមេរ៉ា​ ​Leica TL2​ ​ចេញ​លក់​ ​២​ ​ជម្រើស​ពណ៌​ ​គឺ​ខ្មៅ​ ​និង​ទឹក​ប្រាក់​ ​ហើយ​មាន​តម្លៃ​ប្រមាណ​ ​១ ៩៥០​ ​ដុល្លារ​ ​ដែល​នេះ​ជា​តម្លៃ​គិត​តែ​តួ​ខ្លួន​កាមេរ៉ា​ប៉ុណ្ណោះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ GSMarena | Gear Patrol ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់