• 2017-07-10 04:35:07
  • ព័ត៌មាន

តើ​ ​Galaxy Note 7​ ​FE​ ​ខុស​ពី​ ​Galaxy Note 7​ ​ធម្មតា​អ្វី​ខ្លះ?

  • 2017-07-10 04:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​លក់​សាជាថ្មី​ ​ជា​មួយ​តម្លៃ​ប្រមាណ​ជាង​ ​៦០០​ ​ដុល្លារ​ ​Galaxy Note 7 FE​ ​ដែល​គេ​ដឹង​ថា​ជា​ម៉ូដែល​ផលិត​តាម​គ្រឿង​ក្នុង​ចាស់​ ​ឬ​ជួសជុល​ឡើង​វិញ​ពី​ ​Galaxy Note 7​ ​ដែល​មាន​បញ្ហា​ផ្ទុះ​ថ្ម​ ​គឺ​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អតិថិជន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​និង​ទីផ្សារ​អាស៊ី។

Galaxy Note 7

  • លេខ​កូដ​ម៉ាស៊ីន​ ​៖​ ​ N930​ ​ទីផ្សារ​អាមេរិក​, N930F​ ​ទីផ្សារ​អឺរ៉ុប, N930G​ ​ទីផ្សារ​ឥណ្ឌា
  • ចូល​ទីផ្សារ​ ​ខែ​សីហា​ ​ឆ្នាំ​ ​២០១៦
  • ទម្ងន់​ ​៖​ ​១៦៩​ ​ក្រាម
  • អេក្រង់​ ​៖​ ​Super AMOLED​ ​ទំហំ​ ​៥,៧​ ​អ៊ីញ​ ​(បង្ហាញ​រូប​ ​៧៨%​ ​នៃ​អេក្រង់)​ ​ប្រភេទ​ ​Corning Gorilla Glass 5​ ​វិមាត្រ​រូប​ ​១៤៤០x២៥៦០​ ​pixels​ ​និង​ដង់ស៊ីតេ​រូប​ ​៥១៨​ ​ppi។
  • Chipset​ ​៖​ ​Exynos 8890 Octa
  • CPU​ ​៖​ ​Octa-core (2.3 GHz Mongoose​ ​៤​ ​គ្រាប់​ ​និង​ ​1.6 GHz Cortex-A53​ ​៤​ ​គ្រាប់)
  • GPU​ ​៖​ ​Mali-T880 MP12
  • RAM​ ​៖​ ​៤GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ ​៖​ ​៦៤GB​ ​អាច​បន្ថែម​មេម៉ូរីកាត​ ​microSD​ ​ដល់​ ​២៥៦GB
  • សមត្ថភាព​ថ្ម​ ​៖​ ​៣ ៥០០​ ​mAh
  • កាមេរ៉ា​មុខ​ ​៖​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ដល់​កម្រិត​ ​4K
  • កាមេរ៉ា​ក្រោយ​ ​៖​ ​៥​ ​មេហ្គាភិចសែល

មាន​បច្ចេកវិទ្យា​ ​IP68​ ​ដែល​អាច​ធន់​នឹង​ទឹក​ជម្រៅ​ ​១,៥​ ​ម៉ែត្រ​ ​រយៈ​ពេល​ ​៣០​ ​នាទី។

Galaxy Note FE

  • លេខ​កូដ​ម៉ាស៊ីន​ ​៖​ ​N935S, N935K, N935L​ ​(ចេញ​លក់​ផ្លូវការ​តែ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង)
  • ចូល​ទីផ្សារ​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២០១៧
  • ទម្ងន់​ ​៖​ ​១៦៧​ ​ក្រាម
  • អេក្រង់​ ​៖​ ​Super AMOLED​ ​ទំហំ​ ​៥,៧​ ​អ៊ីញ​ ​(បង្ហាញ​រូប​ ​៧៩%​ ​នៃ​អេក្រង់)​ ​ប្រភេទ​ ​Corning Gorilla Glass 5​ ​វិមាត្រ​រូប​ ​១៤៤០x២៥៦០​ ​pixels​ ​និង​ដង់ស៊ីតេ​រូប​ ​៥១៥​ ​ppi។
  • Chipset​ ​៖​ ​Exynos 8890 Octa
  • CPU​ ​៖​ ​Octa-core (2.3 GHz Mongoose​ ​៤​ ​គ្រាប់​ ​និង​ ​1.6 GHz Cortex-A53​ ​៤​ ​គ្រាប់)
  • GPU​ ​៖​ ​Mali-T880 MP12
  • RAM​ ​៖​ ​៤GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ ​៖​ ​៦៤GB​ ​អាច​បន្ថែម​មេម៉ូរីកាត​ ​microSD​ ​ដល់​ ​២៥៦GB
  • សមត្ថភាព​ថ្ម​ ​៖​ ​៣ ២០០​ ​mAh
  • កាមេរ៉ា​មុខ​ ​៖​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ដល់​កម្រិត​ ​4K
  • កាមេរ៉ា​ក្រោយ​ ​៖​ ​៥​ ​មេហ្គាភិចសែល

មាន​បច្ចេកវិទ្យា​ ​IP68​ ​ដែល​អាច​ធន់​នឹង​ទឹក​ជម្រៅ​ ​១,៥​ ​ម៉ែត្រ​ ​រយៈ​ពេល​ ​៣០​ ​នាទី។

ជា​រួម​ ​Galaxy Note FE​ ​គឺ​មាន​បច្ចេកវិទ្យា​ ​និង​តួ​ខ្លួន​ដូច​ ​Galaxy Note 7​ ​សឹង​តែ​ ​៩៨%​ ​តែ​ខុស​គ្នា​ត្រង់​ ​Note FE​ ​មាន​ទម្ងន់​ស្រាល​ជាង​ ​Note 7​ ​២​ ​ក្រាម​ ​អេក្រង់​បង្ហាញ​រូប​ធំ​ជាង​ ​១%​ ​តែ​មាន​ដង់ស៊ីតេ​រូប​ទាប​ជាង​ ​៣​ ​ppi​ ​ហើយ​សមត្ថភាព​ថ្ម​ទាប​ជាង​ ​៣០០​ ​mAh៕

ចុចអានបន្ត ៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់