• 2017-07-07 02:47:08
  • ព័ត៌មាន

Galaxy Note 7 មក​ដល់​វៀតណាម​បាត់ លក់​ថ្លៃជាងនៅកូរ៉េខាងត្បូង

  • 2017-07-07 02:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​Galaxy Note 7 ដែល​ដាក់​លក់​ជា​ថ្មី​ម្ដង​ទៀត​ក្រោម​ឈ្មោះ​ Galaxy Note FE នឹង​ដាក់​លក់​​​ជា​ផ្លូវ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។ ប៉ុន្តែ​​មាន​​ឈ្មួញ​លក់​ទូរសព្ទ​ខ្លះ​មាន​ឱកាស​បាន​កាន់​ Galaxy Note FE នេះ​មុន​គេ ហើយ​មាន​ម្នាក់​បាន​នាំ​យក​វា​មក​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី ៦ កក្កដា​ ម្សិល​មិញ។

បើ​យោង​តាម​​ HT ក្រុមហ៊ុន​លក់​ស្មាតហ្វូន​កូរ៉េ​យូរ​ឆ្នាំ​មក​ហើយ​ បាន​ឲ្យ​ដឹង​ថា​ Galaxy Note FE គឺ​បាន​មក​ដល់​ទីក្រុង​ហាណូយ​ហើយ ដោយ​កំពុង​បញ្ជូន​ទៅ​កាន់​ហាង​លក់ និង មាន​លក់​ក្នុង​តម្លៃ​ប្រហែល ៦៦០ ដុល្លារ។ បញ្ជាក់​ថា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​លក់​ Note FE នេះ​ក្នុង​តម្លៃ​ប្រមាណ​ ៦១០ ដុល្លារ។

បើ​តាម​រូបភាព​ដែល​ថត​នៅ​ព្រលាន​យន្តហោះ​ Noi Bai បង្ហាញ​ឲ្យ​ឃើញ​ថា​ Galaxy Note FE ថ្មី​នេះ​មាន​ប្រើ​ប្រអប់​ខុស​ពី​មុន​ដោយ​មាន​រូប​បេះដូង​​ពណ៌​ខៀវ​ ជា​មួយ​នឹង​ពាក្យ​ថា​ "Fan Edition”។ ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ​គឺ​ខុស​គ្នា​ពី Note 7 ​ដែល​ចេញ​លក់​កាល​ពី​ឆ្នាំ​មុន​ត្រង់​ទំហំ​ថ្ម ដោយ​ពេល​នេះ​ថ្ម​មាន​ទំហំ​ត្រឹម​ ៣២០០ mAh តូច​ជាង​ពី​មុន​ទំហំ​ ៣៥០០ mAh៕​​

ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់