- 2017-07-05 23:30:00
- ព័ត៌មាន
ពាក្យស្លោកសម្រាប់ស្មាតហ្វូនកំពូលៗ ដែលអ្នកមិនធ្លាប់ដឹង
- 2017-07-05 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យស្លោកសម្រាប់ស្មាតហ្វូនកំពូលៗ ដែលអ្នកមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
អ្វីដែលគេចាប់អារម្មណ៍លើស្មាតហ្វូនកំពូលៗជំនាន់ថ្មីគឺនៅត្រង់សមត្ថភាព និង រូបរាងរបស់វា។ មានភាគតិចណាស់ដែលចាប់អារម្មណ៍លើពាក្យស្លោកដែលប្រើសម្រាប់ផ្សព្វផ្សាយស្មាតហ្វូនទាំងនោះ។ ខាងក្រោមជាការប្រមូលផ្ដុំពាក្យស្លោកដែលក្រុមហ៊ុនល្បីមួយចំនួនក្នុងពិភពលោកប្រើលើស្មាតហ្វូនរបស់ខ្លួន៖
@Galaxy S8/S8+ ៖ ស្មាតហ្វូនអេក្រង់មានស៊ុមស្ដើងនេះបានប្រកាសចេញកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៧ ជាមួយពាក្យស្លោកថា "Unbox Your Phone” មានន័យថា "បើកប្រអប់ទូរសព្ទ"។
@iPhone 7/7 Plus ៖ ប្រកាសចេញនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ ជាមួយពាក្យស្លោកថា "This is 7” មានន័យថា "នេះគឺ ៧"។
@OnePlus 5 ៖ ស្មាតហ្វូនដែលមតិភាគច្រើនថាចម្លងរាងតាម iPhone 7 នេះបានប្រកាសចេញកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៧ ដោយប្រើពាក្យស្លោកថា "Dual Camera. Clearer Photos.” មានន័យថា "កាមេរ៉ាភ្លោះ រូបភាពច្បាស់ជាងមុន"។
@Sony Xperia XZ Premium ៖ ជាស្មាតហ្វូនដំបូងគេមានអេក្រង់កម្រិត 4K HDR ប្រកាសចេញនៅអំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ដែលមានប្រើពាក្យស្លោកថា "Everything becomes Wow” មានន័យថា "អ្វីគ្រប់យ៉ាងក្លាយជាអស្ចារ្យ”។
@Huawei P10/P10 Plus ៖ ស្មាតហ្វូននេះក៏បានប្រកាសចេញនៅអំឡុងចុងខែកុម្ភៈឆ្នាំ ២០១៧ ដូច XZ Premium ដែរ ដោយបានប្រើពាក្យស្លោកផ្សព្វផ្សាយថា "Make Every Shot a Cover Shot” មានន័យថា "ធ្វើឲ្យរូបគ្រប់សន្លឹកក្លាយជារូបអស្ចារ្យ”។
@LG G6 ៖ បានបង្ហាញវត្តមាននៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០១៧ កន្លងទៅ ដោយមានពាក្យស្លោកថា "The big screen, that fits in your hand” មានន័យថា "អេក្រង់ធំដែលល្មមនឹងដៃអ្នក”។
@HTC U11 ៖ ជាស្មាតហ្វូនមានមុខងារពិសេសច្របាច់ដើម្បីបញ្ជាដោយបានបង្ហាញខ្លួនថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០១៧ ជាមួយពាក្យស្លោក "Squeeze for the Brilliant U” មានន័យថា "ច្របាច់ដើម្បីបានភាពអស្ចារ្យ"៕
ចុចអាន៖
ដំណឹងអាក្រក់គ្រប់គ្នាមិនចង់ឮពី Note 8 បានលេចចេញទៀតហើយ
Facebook លេងធម៌ក្ដៅ! Post និង Share ណាដែលបង្កប់ SPAM បិទទាំងអស់