• 2017-07-02 05:00:00
  • ព័ត៌មាន

ទូរទស្សន៍​ ​LG​ ​អេក្រង់​ធំ​មហា​ស្ដើង​ ​តម្លៃ​ស្មើ​រថយន្ត​មួយ​គ្រឿង

  • 2017-07-02 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ព្រឹត្តិការណ៍ CES កន្លង​ទៅ ក្រុមហ៊ុន LG បាន​ប្រកាស​ដាក់​បង្ហាញ​ទូរទស្សន៍​ឆ្លាតវៃ​ W Seriesប្រភេទ​អេក្រង់ 4K OLED។ សម្រាប់​ទំហំ ៦៥ អ៊ីញ តម្លៃ​ថោក​បំផុត​គឺ ៧, ៩៩៩ ដុល្លារ ដោយឡែក​ថ្មីៗ​នេះ​មាន​ការ​លេចចេញ​អេក្រង់ ៧៧ អ៊ីញ​ផ្សេង​ទៀត ដោយ​តម្លៃ​របស់​វា​ទាប​បំផុត​គឺ ១៩, ៩៩៩ ដុល្លារ។

កម្រាស់​តួ​ខ្លួន​ស្ដើង​បំផុត​ត្រឹម​តែ ៥ ម.ម មាន​រន្ធ​ដោត​ HDMI និង​មាន​ប្រព័ន្ធ​សំឡេង​ ​Dolby Atmos នៅ​ផ្នែក​ខាង​ក្រោម។​ ទូរទស្សន៍​ W Series ប្រភេទ​នេះ គាំទ្រ​នូវ​កម្រិត​រូបភាព​ស្តង់ដារ​ HDR ទាំង ៤ រួម​មាន HDR10, Dolby Vision, HLG និង Andvanced HDR បូក​ផ្សំ​ទាំង​កម្រិត 4K និង​ដំណើរការ​លើ​ប្រព័ន្ធ​ទូរទស្សន៍​ឆ្លាតវៃ WebOS 3.5៕

ចុចអានបន្ត ៖

ប្រភព៖ The Verge អត្ថបទ ៖ កៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី