• 2017-06-26 07:02:14
  • ព័ត៌មាន

ទូរសព្ទ​ណា​ខ្លះ​មាន​ស៊ុម​អេក្រង់​ស្ដើង​ជាង​គេ ? iPhone 7 ដឹង​តែ​ចុង​ប៉ូច​ហើយ

  • 2017-06-26 07:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​ទំនោរ​​នៃ​ការ​ផលិត​ស្មាតហ្វូន​ដែល​មាន​ស៊ុម​អេក្រង់​ស្ដើង​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង ជា​ពិសេស​បន្ទាប់​​ Xiaomi Mi Max, LG G6 និង Galaxy S8 បាន​ចាប់​កំណើត​មក។

Essential Phone

យោង​តាម​វិបសាយ​ Digital Trends ខាង​ក្រោម​ជា​ការ​បង្ហាញ​ពី​ចំណាត់​ថ្នាក់​ស្មាតហ្វូន​លំដាប់​កំពូល​ស៊េរី​ថ្មី​ដែល​មាន​ស៊ុម​​ស្ដើង​ជាង​គេ ដោយ​ក្នុង​ចំណោម​ស្មាតហ្វូន​ទាំង ១២ គ្រឿង​មាន​ឈ្មោះ​ក្នុង​តារាង​ ក្នុង​នោះ​ឃើញ​មាន​ម៉ាក​ក្រុមហ៊ុន​ទូរសព្ទ​ចំនួន​ ៩ ម៉ាក​ខុស​ៗគ្នា។

ទូរសព្ទ​ដែល​ស្ថិត​នៅ​លំដាប់​កំពូល​គឺ​ Essential PH-1 ដែល​ទើប​បង្ហាញ​ខ្លួន​ថ្មីៗ​នេះ​ មាន​បំពាក់​​អេក្រង់​ចំនួន​ ៨៤,៩% លើ​ផ្ទៃ​ខាង​មុខ​ទូរសព្ទ។ តាម​ពី​ក្រោយ​ដោយ​ Galaxy S8 Plus មាន​អេក្រង់ ៨៤% និង Galaxy S8, Xiaomi Max ដែល​មាន​អេក្រង់​ ៨៣,៦%។

​ចំណែក​​​​​ទូរសព្ទ​ដែល​ស្ថិត​នៅ​បាត​តារាង​គឺ​ iPhone 7 ដែល​មាន​បំពាក់​អេក្រង់​ត្រឹម ៦៥,៦% ប៉ុណ្ណោះ លើ​ផ្នែក​ខាង​មុខ​នៃ​ទូរសព្ទ៕​

ចុចអាន៖

ប្រភព៖ Thegioididong​​​ ប្រែ​សម្រួល៖ សុខហេង

មតិយោបល់