• 2017-06-24 01:00:00
  • ព័ត៌មាន

បារ៉ាក់ អូបាម៉ា​ ​អាច​នឹង​ក្លាយ​ជា​ ​CEO​ ​ថ្មី​របស់​ ​Uber

  • 2017-06-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​មិន​ទាន់​ច្បាស់​ពី​អ្នក​ដែល​នឹង​មក​កាន់​តំណែង​នាយក​ប្រតិបត្តិ​ថ្មី​របស់​ ​Uber​ ​ប៉ុន្តែ​ ​សម្រាប់​បេក្ខភាព​ដែល​ត្រៀម​នឹង​កាន់​តំណែង​នោះ​ត្រូវ​បាន​ជ្រើស​រួចរាល់​ហើយ​ ​ដែល​ពួក​គេ​ទាំង​នោះ​មាន​ដូច​ជា​ ​៖

  • លោក​ ​Thomas Staggs​ ​ជា​អតីត​ប្រធាន​ផ្នែក​ប្រតិបត្តិការ​ ​របស់​ ​Disney​ ​និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ពិសេស​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ។

  • លោក​ស្រី​ ​Helena Foulkes​ ​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​ឱសថ​ស្ថាន​ ​និង​ជា​អនុប្រធាន​ប្រតិបត្តិ​របស់​ ​CVS Health​ ​ដែល​ជា​ក្រុមហ៊ុន​លក់​ឱសថ​ឈាន​មុខ​របស់​អាមេរិក។

  • លោក​ ​Adam Bain​ ​ជា​អតីត​ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ ​Twitter។

  • លោក​ស្រី​ ​Susan Wojcicki​ ​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​របស់​ ​YouTube។

  • លោក​ ​Nikesh Arora​ ​អតីត​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ ​SoftBank​ ​ដែល​ជា​ធនាគារ​ឈាន​មុខងារ​មួយ​របស់​ជប៉ុន​ ​ដែល​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​សហរដ្ឋអាមេរិក​ ​ជា​ពិសេស​ផ្ដោត​លើ​ការ​វិនិយោគ​វិស័យ​បច្ចេកវិទ្យា។

  • លោក​ ​David Cush​ ​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរ​ ​Virgin America។

  • លោក​ ​Alan Mulally​ ​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Ford។

  • លោក​ ​Jeff Immelt​ ​នាយក​ប្រតិបត្តិ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ ​General Electric។

ក្នុង​នោះ​បុគ្គល​សំខាន់​ ​និង​លេច​ធ្លោ​ពីរ​អ្នក​ចុង​ក្រោយ​ ​គឺ​លោក​ស្រី​ ​Sheryl Sandberg​ ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ ​Facebook​ ​ហើយ​នឹង​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ាក់​ ​អូបាម៉ា

ចុចអានបន្ត ៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី