- 2017-06-22 03:49:48
- ព័ត៌មាន
COO Facebook អាចនឹងក្លាយជា CEO របស់ Uber
- 2017-06-22 03:49:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
COO Facebook អាចនឹងក្លាយជា CEO របស់ Uber
ចន្លោះមិនឃើញ
លោកស្រី Sheryl Sandberg ដែលជា COO របស់ Facebook ត្រូវគេចាត់នៅលំដាប់កំពូលតារាងនៃបេក្ខភាពត្រៀមកាន់តំណែង CEO របស់ Uber ក្រោយការលាឈប់របស់លោក Travis Kalanick។
សមាជិកក្រុមប្រឹក្សាភិបាលរបស់ Uber លោកស្រី Arianna Huffington បង្ហាញថាបេក្ខភាពជាច្រើនកំពុងត្រូវបានពិចារណាដើម្បីមកកាន់តំណែងនេះ តែអ្នកសំខាន់បំផុតបី គឺមានដូចជា លោកស្រី Sheryl Sandberg ប្រធានផ្នែកប្រតិបត្តិការ របស់ Facebook , លោក Tom Skaggs ប្រធានផ្នែកប្រតិបត្តិការ របស់ Disney និងលោកស្រី Marissa Meyer អតីតនាយកប្រតិបត្តិរបស់ Yahoo។
យ៉ាងណាមិញមតិមួយចំនួនលើកឡើងថាលោកស្រី Sheryl Sandberg អាចនឹងមិនមកកាន់តំណែងនេះ ព្រោះគាត់ជាមនុស្សសំខាន់របស់ Facebook ខណៈ CEO ចាស់របស់ Uber បានបន្សល់ទុកនូវរឿងអាស្រូវជាច្រើន ជាពិសេសទាក់ទងនឹងករណីយាយីផ្លូវភេទ៕
ចុចអានបន្ត ៖