- 2017-06-21 13:14:29
- ព័ត៌មាន
CEO របស់ Uber លាចេញពីតំណែង ក្រោយមានរឿងអាស្រូវជាច្រើន
- 2017-06-21 13:14:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO របស់ Uber លាចេញពីតំណែង ក្រោយមានរឿងអាស្រូវជាច្រើន
ចន្លោះមិនឃើញ
លោក Travis Kalanick នាយកប្រតិបត្តិក្រុមហ៊ុនផ្ដល់សេវារថយន្តតាក់ស៊ីទំនើបជាងគេរបស់អាមេរិក Uber បានប្រកាសលាចេញពីតំណែងក្រោយមានគំនាបពីម្ចាស់ភាគហ៊ុន រួមនឹងរឿងអាស្រូវជាច្រើនរបស់គាត់។
ទន្ទឹមនឹងការចាកចេញរបស់ Travis ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផ្ដល់សេវារថយន្តតាក់ស៊ីទំនើបដែលមានវត្តមានក្នុងទីក្រុងប្រមាណ ៥៧០ ជុំវិញពិភពលោកនេះ ក៏ត្រូវរុះរើផងផងដែរ។
ដោយឡែក ទោះត្រូវចេញពីតំណែង តែលោក Travis Kalanick ក៏នៅជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Uber ព្រោះគាត់ជាស្ថាបនិក ហើយកាន់កាប់ភាគហ៊ុនប្រមាណ ៦,៧ ពាន់លានដុល្លារ ខណៈ Uber មានតម្លៃប្រមាណ ៦៩ ពាន់លានដុល្លារ៕
ចុចអានបន្ត ៖