• 2017-06-21 06:20:38
  • ព័ត៌មាន

​​ជើង​ខ្លាំងថត​រូប ១០ នាក់​ឆ្លង​ផុត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្ពោះ​ទៅ​ទីក្រុង​ឌូបៃ

  • 2017-06-21 06:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​ពិភពលោក និង​ជា​ម្ចាស់​តំណែង​លេខ​មួយ​លើ​ប្រាក់​ចំណេញ Android ស្មាតហ្វូន Huawei បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន ១០រូប​ដែល​ឆ្លងផុត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ថត​រូប​ហ៊ួរវ័យ​វគ្គIII ដើម្បី​ទៅ​ដណ្ដើម​យក​ជ័យជំនះ​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ឌូបៃ និង​ស្មាតហ្វូន Huawei P10 & P10 Plus នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ។

បេក្ខជន

ក្រោម​ប្រធានបទ​ភ្លាមៗ “ជីវិត​រីករាយ (Greenery of Life)” តម្រូវ​ឲ្យ​បេក្ខជន​បញ្ចេញ​នូវ​សមត្ថភាព​ពិត ស្នាដៃ​ពិត ប្រកប​ដោយ​ភាព​ឈ្លាសវៃ ច្នៃ​ប្រឌិត និង​ប៉ិន​ប្រសប់ ផ្ដិត​យក​រូប​ដោយ​ប្រើប្រាស់​ស្មាតហ្វូន Huawei P10 P10 Plus, P9, P9 Plus, និង Mate9 ឲ្យ​បាន​ច្បាស់​ស្រស់​ស្អាត​ពោរពេញ​ដោយ​ប្រណិតភាព​ និង​សិល្បៈ​ស៊ីវិល័យ។ សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ក្រុមការងារ Huawei នឹង​ធ្វើការ​ជ្រើសរើស​បេក្ខជន​ចំនួន ១០ នាក់​ប៉ុណ្ណោះ សម្រាប់​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ លោក អែម យុទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា៖ “កម្មវិធី​ថតរូប HuaweiProContestIII មាន​រយៈពេល ១១ សប្ដាហ៍​ធ្វើ​ឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​និង​អ្នក​គាំទ្រ ដែល​តែងតែ​ជឿជាក់​ទៅ​លើ​ស្មាតហ្វូន​របស់ Huawei គ្រប់​ម៉ូដែល។

ក្រុមហ៊ុន​តែងតែ​បង្កើត​កម្មវិធី​ប្លែកៗ​ដើម្បី​ផ្ដល់​ការ​សប្បាយ​និង​រង្វាន់​ពិតៗ​ជូន​ដល់​អ្នកប្រើប្រាស់​ជានិច្ច”។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​ដែល​បាន​កំណត់​នា​ថ្ងៃ ២៤ ឬ ២៥ ខែ មិថុនា ឆ្នាំ ២០១៧ ។ បេក្ខជន​ទាំង១០រូប ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​ទទួល​បាន​រង្វាន់​ពិសេសៗ​ជា​ច្រើន ជា​ពិសេស​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​នៃ​ក្ដី​សុបិន្ត​នៅ​ទីក្រុង​ឌូបៃ ៥យប់-៦ថ្ងៃ រួមមាន៖

ជយលាភីលេខ១៖ LOK CHANMAKARA ឈ្នះ HUAWEI Travel Pack ១រង្វាន់
ជយលាភីលេខ២៖ LUN RAMIO ឈ្នះ HUAWEI Big Tripod ១រង្វាន់
ជយលាភីលេខ៣៖ HONG SV KIM ឈ្នះ HUAWEI Big Tripod ១រង្វាន់
ជយលាភីលេខ៤​៖ BRIAN LIM ឈ្នះ Wide Angel Lens ១រង្វាន់
ជយលាភីលេខ៥​៖ KON NEAKSRE ឈ្នះ Wide Angel Lens ១រង្វាន់
ជយលាភីលេខ​៦៖ KOL KIRIVATH ឈ្នះ HUAWEI POWER BANK 13000 mAh ១រង្វាន់
ជយលាភីលេខ​៧៖ PLOY KBAL THOM ឈ្នះ HUAWEI POWER BANK 13000 mAh ១រង្វាន់
ជយលាភីលេខ​៨៖ KAO KOSAL ឈ្នះ HUAWEI 4G Mobile Wifi ១រង្វាន់
ជយលាភីលេខ​៩៖ SENG GECHKHEANG ឈ្នះ HUAWEI Original Bluetooth Speaker ១រង្វាន់
ជយលាភីលេខ​១០៖ SIEN LIDA ឈ្នះ HUAWEI Original Bluetooth Speaker ១រង្វាន់។

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ បេក្ខជន​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ដំណើរ​កំសាន្ត​ទៅ​ឌូបៃ (លេខមួយ), Huawei P10 (លេខពីរ), Huawei GR5 2017 (លេខបី) និង​លិខិត​សសើរ​មួយម្នាក់​សន្លឹក​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ។

លោក Ploy Kbal Thom ដែល​បេក្ខជន​ជើងខ្លាំង​ក្នុង​ចំណោម ១០រូប​ដែល​បាន​ឆ្លងកាត់​វគ្គ​ពាក់​កណ្តាល ផ្ដាច់ព្រ័ត្រ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​លោក​ពិតជា​សប្បាយ​រីករាយ​ណាស់​ដែល​អាច​ឆ្លង​ផុត វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ថតរូបវគ្គIII។

កត្តា​ដែល​អាច​ធ្វើឲ្យ​លោក​ឆ្លង​ផុត​វគ្គ​នេះ​គឺ​ដោយសារទី​មួយ បាន​យល់​ពី​ប្រធានបទ​ច្បាស់លាស់​ ឯ​ទីពីរ ត្រូវ​បង្កើត​គំនិត​ច្នៃប្រឌិត​នៃ​ការ​ថតរូប ដោយ​ប្រើប្រាស់​ស្មាតហ្វូន Huawei។ ទីបី ប្រើប្រាស់​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​ដោយ​ត្រូវ​គិត​ថា រូបថត​ស្អាត មិន​ត្រឹម​តែ​ថត​បាន​ច្បាស់​តែ​មួយ​មុខ​ទេ ប៉ុន្តែ​រូប​មួយ​សន្លឹក​ ត្រូវ​តែ​មាន​អត្ថន័យ​គ្រប់គ្រាន់​ឆ្លើយតប​ទៅ​នឹង​ប្រធានបទ​និង​គោរព​តាម​លក្ខខណ្ឌ​នៃ​កម្មវិធី​ប្រកួត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

“ខ្ញុំ​គិត​ថា​កម្មវិធី​ប្រកួត​ថត​រូប​របស់​ក្រុមហ៊ុនHuaweiគឺ​មាន​តម្លាភាព​ហើយ​ផ្តល់​ឱកាស ​ឲ្យ​អ្នក​មាន​ទេពកោសល្យ​អាច​បញ្ចេញ​ស្មាដៃ​ពិត​របស់ខ្លួន។ លោក Ploy Kbal Thom សង្ឃឹមថា​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ លោក​នឹង​បញ្ចេញ សមត្ថភាព​ឲ្យ​អស់ ដើម្បី​ដណ្តើម​យក​ចំណាត់ថ្នាក់​ជា​ម្ចាស់​ជយលាភី​ឲ្យ​បាន”។

បញ្ជាក់​ផង​ដែរ​ថា​ថ្មីៗនេះ ក្រុមហ៊ុន Huawei បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​រៀងទី ៨៨ លើ​ពិភពលោក​ជា​ម៉ាក (Brand) ដែល​មាន​តម្លៃ​បំផុត​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី Forbes ប្រចាំ​ឆ្នាំ២០១៧ ហើយ Huawei P10 & P10 Plus បាន​ឈ្នះ​ពាន់​រង្វាន់ TIPA Award 2017 ជា​ស្មាតហ្វូន​ថត​រូបស្អាត​បំផុត​ផង​ដែរ។

កម្មវិធី​ប្រកួត​ថតរូប HuaweiProContestIII នេះ​ក្រុមហ៊ុន Huawei បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បី​ញ៉ាំង​ឲ្យ​ការប្រកួត នេះ​កាន់​តែ​គគ្រឹក​គគ្រេង ជាង​មុន ៕

ដៃគូសហការ

មតិយោបល់