• 2017-06-13 01:38:26
  • ព័ត៌មាន

ទី​បំផុត​ដឹង​ថ្ងៃ​ខែ​ដាក់​លក់​ Galaxy Note 7 ដែល​មិន​ផ្ទុះ​ថ្ម​ហើយ​

  • 2017-06-13 01:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ETnews ឲ្យ​ដឹង​ថា Samsung នឹង​ដាក់​លក់​ Galaxy Note FE (ឈ្មោះ​ថ្មី​របស់​ Galaxy Note 7 ដែល​ជួសជុល​ថ្ម​រួច) នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ខាង​មុខ​នេះ​ហើយ។

រូបរាង Galaxy Note FE

តាម​ពិត​ទៅ​ការ​ដាក់​លក់​ត្រូវ​​ចាប់​ផ្ដើម​​នៅ​​ថ្ងៃ​ទី​៣០ ខែ​មិថុនា ប៉ុន្តែ​ដោយ​សារ​ Samsung សម្រេច​បង្កើន​ចំនួន​ទូរសព្ទ​សម្រាប់​លក់​​ពី ១៥០ ០០០ គ្រឿង ឡើង​ទៅ​ ៤៥០ ០០០ គ្រឿង​ ហេតុ​នេះ​ទើប​នាំ​ឲ្យ​មាន​ការ​ពន្យារ​ពេល។

នៅ​ផ្នែក​ស្ដាំខាងក្រោមឃើញមានអក្សរ R តំណាងឲ្យពាក្យ​ថា Refurbish (ជួសជុលរួច)

បញ្ជាក់​ថា​ Galaxy Note FE នឹង​ដាក់​លក់​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​តម្លៃ​ប្រមាណ​ ៦២០ ដុល្លារ។ នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​នឹង​មិន​មាន​ការ​លក់​ស្មាតហ្វូន​នេះ​ឡើយ ចំណែក​ឯ​ទីផ្សារ​ផ្សេង​ទៀត​នឹង​មាន​លក់​ស្មាតហ្វូន​នេះ​​មិន​យូរ​មិន​ឆាប់​​បន្ទាប់​​ពី​ដាក់​លក់​នៅ​កូរ៉េ​ខាង​ត្បូង​រួច៕​​​​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់