• 2017-06-03 00:10:00
  • ព័ត៌មាន

ត្រៀម​លុយ​ទៅ LG G6 Pro | Plus ជិត​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ហើយ

  • 2017-06-03 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​របាយ​ការណ៍​ថ្មី​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា LG ត្រៀម​បន្ថែម​ត្រកូល G6 ពីរ​ម៉ូឌែល​ទៀត​គឺ G6 Pro និង G6 Plus ទៅ​លើ​ទីផ្សារ។

LG-G6(ខាងឆ្វេង)

ស្មាតហ្វូន LG ពីរម៉ូឌែល​ G6 Plus និង Pro ដែល​ត្រូវបានរាយការណ៍មកថា​ត្រៀមចេញលក់​នៅ​ប្រទេស​កូរ៉េ​​​ខាង​ត្បូង​​​មុន​​គេ ឃើញ​​មាន​​ភាព​ខុស​ប្លែក​គ្នាមួយចំនួនពី​សិស្ស​ច្បង LG G6 ដូចជាការ​ម៉ូឌែល LG G6 Plus អាច​នឹង​បន្ថែមសមត្ថភាព​សាក​ថ្ម​ឥត​ខ្សែ មាន​បំពាក់​មក​ជាមួយ​ទំហំ​ផ្ទុក​ទិន្នន័យ​ក្នុង​​ម៉ាស៊ីន​ធំ​ជាង​មុន​ដល់​ទៅ ១២៨GB ​និង​មាន​តម្លៃ​ប្រមាណ​ជា ៨៩១ ដុល្លារ។ ចំពោះ LG G6 Pro អាច​នឹង​មាន​ទំហំ​ផ្ទុក​ក្នុង​​ម៉ាស៊ីន​ត្រឹម​តែ ៣២GB ប៉ុណ្ណោះ មាន​តម្លៃ​ប្រមាណ​ជា ៧០៤ ដុល្លារ

ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ​មិន​សូវ​ខុស​គ្នា​ពី​សិស្ស​ច្បង LG នោះ​ទេ ពោល​គឺ​អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​ដូច G6 ដែរ ​តែ​មាន​អេក្រង់​ធំ​ជាង​មុន ៥.៧ អ៊ីញ​អាច​បង្ហាញ​រូបភាព​បាន​កម្រិត FullHD ប្រើ​បន្ទះ​ឈីប Snapdragon 821 យ៉ាង​ណា​ចំពោះ​លក្ខណៈ​​សម្បត្តិ​ផ្សេង​ទៀត​ប្រភព​​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​នោះ​ទេ ដូច​នេះ​ប្រិយមិត្ត​មាន​តែ​រង​ចាំ​មើល​ថា​តើ​ LG ត្រៀមបញ្ចេញ​ស្មាតហ្វូនទាំងពីរ ខែណាហើយមាន​អ្វីដែលប្លែកខ្លះ?

អាន​បន្ត៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់