• 2017-05-29 10:08:43
  • ព័ត៌មាន

កម្មវិធី​តេស្ត​សាកល្បង​បើក​បរ​ថ្មី​មួយ​ទៀត ឈ្នះ​មេដាយ​ប្រាក់​ពី​ម៉ាឡេស៊ី

  • 2017-05-29 10:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Cambodian Driving Test ដែល​ជា​គម្រោង​ថ្មី​មួយ​ដែល​ទើប​នឹង​ទទួល​បាន​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ការ​ស្រាវជ្រាវ និង​ការ​បង្កើត​ថ្មី​ផ្នែក​វិទ្យាសាស្ត្រ (IDRIS 2017) របស់​និស្សិត​ផ្នែក​កុំព្យូទ័រ​វិទ្យា​ពី​សាកលវិទ្យាល័យ​ន័រតុន។

ជា​សហស្ថានិក និង​ជា​និស្សិត​ផ្នែក​​​កុំព្យូទ័រ​វិទ្យា​​ឆ្នាំ​ទី ៣ ប៊ិន សុភណ្ឌ​ដារ៉ា បាន​​ឲ្យ​​ដឹង​​ថា បន្ទាប់​​ពី​​បាន​​ឆ្លង​កាត់​​ការ​វាយ​តម្លៃ​ពី​គណៈកម្មការ​កម្មវិធី IDRIS 2017 កម្មវិធី​ការ​ប្រលង​សាកល្បង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ក៏​ទទួល​បាន​មេដាយ​ប្រាក់​ពី​ប្រទេស​ម៉ាឡេស៊ី ក្នុង​ចំណោម ២៥០ ស្នាដៃ​មក​ពី១៦ ​ប្រទេស​ផ្សេង​គ្នា។

ចំពោះ​លក្ខណៈ​ពិសេស​នៃ​កម្មវិធី​ការ​ប្រលង​សាកល្បង​​ច្បាប់​​ចរាចរណ៍​​ផ្លូវ​គោក (Cambodian Driving Test) អាច​ឲ្យ​អ្នក​សាកល្បង​ដឹង​ថា មាន​សមត្ថភាព​ប្រលង​ជាប់ ឬ​ធ្លាក់ ព្រម​ទាំង​មាន​សំណួរ​ចម្លើយ និង​ការ​ប្រលង​សាកល្បង​ចំណេះដឹង​ទូទៅ​ទាក់​ទង​នឹង​ច្បាប់​មុន​ចូល​ប្រលង​មែន​ទែន។

អាច​ដោនឡូត​បាន​ចុច​ទីនេះ App Store | Play Store

រំឭក​ផង​ដែរ​ថា សាកលវិទ្យាល័យ​ន័រតុន​បាន​ចូលរួម​កម្មវិធី​ការ​ប្រកួត​ការ​ស្រាវជ្រាវ និង​ការ​បង្កើត​ថ្មី​ផ្នែក​វិទ្យាសាស្ត្រ (IDRIS 2017) ដោយ​ទទួល​បាន​មេដាយ​មាស ​ប្រាក់ និង​សំរិទ្ធ​ដូច​ខាង​ក្រោម៖

@ផ្នែកអគ្គិសនី និងអេឡិចត្រូនិច

  • ១/ ប្រព័ន្ធ​ផ្ដល់​ព៏ត៌មាន​ពី​អគ្គីភ័យ​តាម​រយៈ GPRS/GSM ទទួលបាន មេដាយមាស
  • ២/ ប្រព័ន្ធ​វិភាគ​ទិន្នន័យ​ពី​ស្ថានភាព​ដី សម្រាប់​វិស័យ​កសិកម្ម ទទួលបាន មេដាយមាស
  • ៣/ ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ទទួលបាន មេដាយប្រាក់និងទទួលបានពាន​ពិសេសពីប្រទេស​ភីលីពីន។

@ផ្នែក​កុំព្យូទ័រ​វិទ្យា

  • ១/ កម្មវិធី​បញ្ជា​កុំព្យូទ័រដោយ​សំលេង ទទួល​បាន​មេដាយ​មាសមួយ និង​ពាន​រង្វាន់​មួយ​
  • ២/ កង្ហារ​ឆ្លាត​វៃ ទទួល​បាន​មេដាយ​មាស​មួយ និង​រង្វាន់​ពិសេស​មួយ​
  • ៣/ កម្មវិធី​ការ​ប្រលង​សាកល្បង​​ច្បាប់​​ចរាចរណ៍​​ផ្លូវ​គោក ទទួល​បាន​មេដាយ​ប្រាក់​មួយ។

ដោយ​ឡែក​ចំពោះ​ស្នាដៃ​កន្លង​មក​គិត​តាំង​ពី​ឆ្នាំ ២០១១ ធ្លាប់ទទួល​បាន​មេដាយ​​មាស ប្រាក់ និង​សំរិទ្ធដូច​ខាងក្រោម៖​

@ផ្នែកអគ្គិសនី និងអេឡិចត្រូនិច

  • ២០១១ ពាន​រង្វាន់​ពិសេសមួយ មេដាយ​មាស​មួយ និង​មេដាយ​ប្រាក់​មួយ
  • ២០១២ មេដាយ​ពិសេស​មួយ ពាន​រង្វាន់​ពិសេស​មួយ មេដាយ​ពីរ និង​មេដាយ​សំរិទ្ធ​មួយ
  • ២០១៣ មេដាយ​ពិសេស​មួយ ពានរង្វាន់​ពិសេស​មួយ មេដាយ​មាសបី និង​មេដាយ​សំរិទ្ធ​មួយ
  • ២០១៤ ពាន​រង្វាន់​ពិសេស​ពីរ មេដាយ​មាស​បី មេដាយ​ប្រាក់មួយ និង​មនុស្ស​យន្ត​សង្គ្រោះ​ពេល​មាន​អគី្គភ័យ​បាន​លេខ ៣ ក្នុង​ចំណោម​ ១៩ ប្រទេស។
  • ២០១៥ មិន​បាន​ចូល​រួម​ប្រកួត
  • ២០១៦ ពានរង្វាន់ពិសេសបី មេដាយ​មាសពីរ និង​មេដាយ​សំរិទ្ធ​មួយ​។

@ផ្នែក​ស្ថាបត្យកម្ម

  • ២០១២ មេដាយ​សំរិទ្ធ​មួយ

@ផ្នែក​កុំព្យូទ័រ​វិទ្យា

  • ២០១១ មេដាយ​សំរិទ្ធ​មួយ
  • ២០១២ មេដាយ​ប្រាក់​មួយ
  • ២០១៣ មេដាយ​ប្រាក់​មួយ
  • ២០១៤ មេដាយ​ប្រាក់​មួយ និង​សំរិទ្ធ​មួយ
  • ២០១៦ មេដាយ​សំរឹទ្ធ​មួយ៕

អាន​បន្ត​៖

អត្ថបទ៖ រក្សា

មតិយោបល់