• 2017-05-26 11:40:51
  • ព័ត៌មាន

iPhone ជួយជីវិតស្រ្តីម្នាក់ពីការបំផ្ទុះគ្រាប់បែកនៅចក្រភពអង់គ្លេស

  • 2017-05-26 11:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 6s មួយគ្រឿង​ទទួល​បាន​គុណសម្បត្តិ​មិន​ស្ទើរ​ទេ បន្ទាប់​ពី​បាន​សង្គ្រោះជីវិតស្រ្តីម្នាក់ពីការបំផ្ទុះ​គ្រាប់បែកនៅទីក្រុង Manchester នៃ​ចក្រភពអង់គ្លេស ដែលបានសម្លាប់មនុស្ស ២២ នាក់ និង ប្រមាណ ៥០ នាក់​ផ្សេងទៀត​រងរបួស។

តាម​ការ​លើក​ឡើង​តាមបណ្ដាញ Facebook របស់​លោក Steve Bridgett ជា​ប្ដី​ស្ត្រី​រងគ្រោះឈ្មោះ Lisa Bridgett ឲ្យ​ដឹង​ថាប្រពន្ធ​របស់​គាត់​កំពុង​តែ​និយាយ​ទូរសព្ទ​នៅ​ពេល​មាន​ការ​បំផ្ទុះគ្រាប់បែក។ ពេល​នោះ​កម្ទេច​គ្រាប់បែកបានហោះមកឆាបម្រាម​ដៃ​របស់ Lisa និង បាន​មក​ប៉ះនឹង​ផ្នែកខាងក្រោមនៃ iPhone 6s របស់​គាត់។ បន្ទាប់​មក​កម្ទេច​នោះ​ក៏​ធ្លាយ​ដល់​ថ្ពាល់ និង ចុង​ក្រោយ​​ក៏ទៅប៉ះទង្គិចនឹងច្រមុះរបស់ Lisa ដែលធ្វើ​ឲ្យ​រង​របួសផ្ទៃមុខធ្ងន់។ ប៉ុន្តែមិនមានការជួយទប់ពី iPhone 6s ទេ​ របួសអាចនឹងធ្ងន់ធ្ងរជាងនេះ អាចប៉ះពាល់ដល់អាយុជីវិតឯណោះ។

លោក Steve បាន​លើក​ឡើង​បន្ថែម​ថា ៖ «ការ​ដែល​នាង​និយាយទូរសព្ទនៅពេលនោះ ប្រហែលជាបានជួយជីវិតនាង។ កម្ទេចគ្រាប់បែកបានហោះមកប៉ះទូរសព្ទរបស់នាង ដោយ​វា​មិន​ត្រឹម​បង្វែរទិសទៅកម្ទេចគ្រាប់ទេ តែថែមបន្ថយល្បឿនវាទៀត​ផង»៕

ចុចអាន៖

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់