• 2017-05-22 02:47:23
  • ព័ត៌មាន

ជី សិលា៖ "សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ"

  • 2017-05-22 02:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​សង្កេត​ឃើញ​និស្សិត IT ឬ​អ្នក​ជំនាញ​ផ្នែក​សរសេរ​កូដ​កម្មវិធី​នៅ​ខ្វះ​ឥរិយាបថ​មួយ ដែល​ឥរិយាបថ​នោះ​គឺ ខ្វះ​ការ​ផ្ចិតផ្ចង់ ត្រួត​ពិនិត្យ​លំនាំ​នៃ​ដំណើរការ​កូដ​កម្មវិធី​របស់​ពួកគេ​មុន​នឹង​បញ្ចប់​កិច្ចការ​អ្វីមួយ"។ អគ្គនាយក​ក្រុមហ៊ុន Sabay បញ្ជាក់៖

លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay

រយៈ​ពេល​ប្រមាណ​ជាង ២ម៉ោង​ដែល​លោក ជី សិលា ធ្វើ​ជា​វាគ្មិន​ឆ្លើយ​តប​និង​សំណួរ​ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ​សាយប៊ើស្ប៉េស (Cyberspace) កាល​ពី​សប្ដាហ៍​មុន​លោក​បាន​លើក​ឡើង​ពី​ចំណុច​​តូច​មួយ​របស់​អ្នក​ជំនាញ​ផ្នែក​សរសេរ​កូដ​កម្មវិធី​ដែល​ពួក​គេ​មិន​សូវ​បាន​ចាប់​អារម្មណ៍។

ចំណុច​ខ្វះខាត​ទាំង​នោះ​នៅ​ត្រង់​ថា ពួកគេ​មិន​​បាន​ពិនិត្យ​ឲ្យ​ល្អិតល្អន់ ច្បាស់​លាស់ មុន​នឹង​បញ្ចប់​កិច្ចការ​ណាមួយ​ដាក់​ឲ្យ​គេ​ប្រើប្រាស់ ដល់​ពេល​មាន​បញ្ហា​កើត​ឡើង​ពិបាក​ទៅ​សើរើ​ឡើង​វិញ។

លោក​ក៏​បាន​បន្ថែម​ថា អ្នក​ជំនាញ​ផ្នែក​នេះ​គួរ​តែ​ពង្រឹង​ការ​ត្រួតពិនិត្យ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ដង​ជៀសវាង​ពេល​មាន​បញ្ហា​ដូច​ករណី hack ដូច​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ អាច​ធ្វើ​ឲ្យ​ខាត​បង់​ពេលវេលា​និង​ប្រាក់​កាស​ដើម្បី​ដោះស្រាយ​វា​ឲ្យ​ដំណើរការ​ដូច​ប្រក្រតី​វិញ៕

អត្ថបទ៖ រក្សា

មតិយោបល់