• 2017-05-22 02:34:02
  • ផលិតផលថ្មី

Asus Zenfone Live​ ​​អ្នក​ចូលចិត្ត​ ​Live​ ​លើ​ ​Facebook ត្រូវ​ចិត្ត​ស្តូក (មានវីដេអូ)

  • 2017-05-22 02:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASUS​ ​ទើប​បញ្ចេញ​ស្មាតហ្វូន​ថ្មី​សម្រាប់​អ្នក​និយម​ ​Live​ ​តាម​ ​Facebook​ ​ជា​មួយ​ម៉ូដែល​ ​Zenfone Live​ ​ដែល​មាន​រាង​ស្ដើង​ ​ស្រាល​សម្រាប់​អ្នក​មាន​ប្រអប់​ដៃ​តូច។

បំពាក់​មក​ជា​មួយ​អេក្រង់​ ​IPS LCD​ ​ទំហំ​ ​៥​ ​អ៊ីញ​ ​បង្ហាញ​រូប​កម្រិត​ ​៧២០x១២៨០​ ​pixel​ ​ភ្ជាប់​មក​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 6.0​ ​Marshmallow, Chipset​ ​ប្រភេទ​ ​Qualcomm MSM8916 Snapdragon 410, CPU : Quad-core 1.2 GHz Cortex-A53​ ​និង​មាន​ ​GPU : Adreno 306។

មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​១៦​ ​និង​ ​៣២GB​ ​ហើយ​អាច​បន្ថែម​មេម៉ូរីកាត​ប្រភេទ​ ​Micro SD​ ​ដល់​ ​២៥៦​ ​GB, RAM : ២GB, កាមេរ៉ា​ក្រោយ​ ​១២MP, កាមេរ៉ា​មុខ​ ​៥MP​ ​ដែល​អាច​ថត​វីដេអូ​ ​1080p​ ​ជា​មួយ​ល្បឿន​ ​៣០fps​ ​ហើយ​មាន​ថ្ម ២ ៦៥០mAh៕

សូមទស្សនាវីដេអូបើកប្រអប់ ASUS Zenfone Live ៖

អត្ថបទ៖ រដ្ឋ

មតិយោបល់