• 2017-05-19 03:22:48
  • ព័ត៌មាន

ចេញ​តម្លៃ​លក់​ Galaxy Note 7 នៅ​វៀតណាម​ហើយ

  • 2017-05-19 03:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​លើ​វិបសាយ​របស់​ហាង​លក់​ទូរសព្ទ​នៅ​វៀតណាម​បាន​​ដាក់​លក់​ Galaxy Note 7 ប្រភេទ​ជួសជុល​រួច​ ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ​ ៤៨០ ដុល្លារ។

៤៨០ ដុល្លារ​នេះ​គឺ​ជា​តម្លៃ​ Galaxy Note 7 ពណ៌​ប្រាក់​ និង ពណ៌​ខ្មៅ ចំណែក​ឯ​ពណ៌​មាស​វិញ​មាន​តម្លៃ​​ប្រមាណ​ ៤៩០ ដុល្លារ ហើយ​ពណ៌​ខៀវ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​​គឺ​ដល់​ទៅ​​ប្រមាណ​ ៥១៥ ដុល្លារ។ តម្លៃ​នេះ​មាន​រួម​​បញ្ចូល​ការ​ធានា​រយៈពេល​ ៣​ ខែ និង មាន​ធានា​ទទួល​យក​វិញ​ក្នុង​រយៈពេល​ ៧ ថ្ងៃ​ប្រសិន​មាន​បញ្ហា​ត្រង់​កន្លែង​ណា​មួយ។

វិបសាយ​បាន​បង្ហាញ​តែ​តម្លៃ​ Galaxy Note 7 ​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​​ឡើយ។ ប៉ុន្តែ​គេ​រំពឹង​ថា​ Note 7 ប្រភេទ​ជួសជុល​រួច​នឹង​មាន​លក្ខណៈ​សម្បត្តិ​ដូច​នឹង​ Note 7 ដាក់​លក់​កាល​ពី​ឆ្នាំ​ ២០១៦ ដែរ​ ដោយ​អាច​មាន​ទំហំ​ថ្ម​ខុស​គ្នា៕​​​​​​​​

ប្រភព៖ Thegioididong​​​ ប្រែ​សម្រួល៖ សុខហេង

មតិយោបល់