• 2017-05-16 03:06:22
  • ព័ត៌មាន

Galaxy J3 ឆ្នាំ 2017 ដាក់​លក់​នៅ​អាមេរិក​អាច​បង់​រំលស់​ $៦ ក្នុង ១ខែ

  • 2017-05-16 03:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរស័ព្ទ Samsung Galaxy J3 (ឆ្នាំ ២០១៧) បាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ នៅ​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​ AT&T បាន​ដាក់​លក់​ទូរស័ព្ទ​នេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ក្នុង​តម្លៃ $១៩៩.៩៩ ឬ​ក៏​អាច​បង់​រំលស់​ $៦ ក្នុង ១ខែ។

ស្មាតហ្វូន​នេះ​បំពាក់​ដោយ​ឈីប​ Exynos 7570 និងមាន​ទំហំ​អេក្រង់ 5 អ៊ីញ បង្ហាញ​រូប​ភាព​បាន​កំរិត ៧២០ P, RAM ទំហំ ១,៥ GB, អង្គ​ផ្ទុក​ទិន្នន័យ​ខាង​ក្នុង​ទំហំ ១៦ GB ។ ទូរស័ព្ទ Samsung Galaxy J3 (ឆ្នាំ ២០១៧) នេះ​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ ៥MP និង​កាមេរ៉ា​មុខ​ទំហំ​ ២MP ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat និង​មាន​ថាមពល​ថ្ម​ ២,៦០០mAh៕

ប្រភព៖ GSMarena ប្រែសម្រួល ៖ ពិចិត្រ

មតិយោបល់