• 2017-05-12 04:38:07
  • ព័ត៌មាន

ក្តៅៗ Samsung ទើប​​ចេញ​លក់​ដុំ​សាក​ថ្ម​រហ័ស​នៅ​អាមេរិក

  • 2017-05-12 04:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីរ​ខែ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Samsung បញ្ចេញ​លក់​ទូរស័ព្ទ​ Samsung Galaxy S8 មក​ ដុំ​សាក​ថ្ម (Power Bank) ប្រភេទ​ថ្មី​បាន​លេច​រូប​រាង​ឡើង​នៅ​លើ​គេហទំព័រ​ Samsung អាមេរិក។ ដុំ​សាក​ថ្ម​(Power Bank)នេះ​ដាក់​លក់​ក្នុង​​តម្លៃ ​59.99 ​ដុល្លារ មាន​ថាមពល​ថ្ម ៥១០០ mAh ដែល​គាំ​ទ្រ​ការ​សាក​ថ្ម​រហ័ស​របស់​ទូរស័ព្ទ​ Samsung។

ដុំ​សាក​ថ្ម​ (Power Bank) នេះ​ភ្ជាប់​មក​ជា​មួយ​នឹង​រន្ធ​សាក​ថ្ម​ចំនួន​ពីរ​គឺ​ រន្ធ​ USB និង រន្ធ​ USB-C មួយ ដែល​កញ្ចប់​នេះ​រួម​បញ្ចូល​ទាំង​ microUSB ទៅ ខ្សែ USB និង microUSB ទៅ ក្បាល​ភ្ជាប់ USB-C ។

ក្រុមហ៊ុន​ Samsung បាន​ដាក់​របារ LED មួយ​នៅ​លើ​ថ្ម​ដើម្បី​បង្ហាញ​កម្រិត​សាក​ថ្ម​ចេញ និង​ខ្សែ​យួរ​មួយ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​យក​តាម​ខ្លួន។ ប្រសិន​បើ​ឧបករណ៍​របស់​អ្នក​មិន​គាំ​ទ្រ​ការ​សាក​ថ្ម​រហ័ស​របស់​ Samsung ទេ វា​នឹង​សាក​ថ្ម​តាម​ស្តង់ដារ ២A វិញ។

ដុំ​សាក​ថ្ម (Power Bank) នេះ​មាន​មុខងារ​សាក​ថ្ម​ USB ចេញ​ នឹង​ចូល តាម​រយៈ​ដុំ​សាក​ USB-C និង ខ្សែ microUSB មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ក៏​អាច​សាក​ថ្ម​ទូរស័ព្ទ​ និង​ Power Bank ក្នុង​ពេល​ដំណាល​គ្នា​បាន​ផង​ដែរ។

ប្រភព៖ GSMarena ប្រែសម្រួល៖ ពិចិត្រ

មតិយោបល់