• 2017-05-05 04:54:50
  • ព័ត៌មាន

អេស ស៊ី ជី បញ្ចេញ​ផលិតផល​ច្នៃ​ប្រឌិត​ថ្មី សម្រាប់​ជីវិត​រស់នៅ​បែបទំនើប

  • 2017-05-05 04:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អេស ស៊ី ជី​ដែល​ជា​ក្រុមហ៊ុនសំណង់​​ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​ថៃ បាន​យក​វេទិកា​ពិពណ៌​ស្ថាបត្យកម្ម​ឆ្នាំ២០១៧ បង្ហាញ​ពី​​គ្រឿង​បរិក្ខារ​សំណង់​ ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​ដើម្បី​លើក​កម្ពស់​ការ​រស់នៅ​របស់​​មនុស្ស​សម័យ​ថ្មី។

ក្នុង​សាល​ពិព័ណ៌​ទំហំ​ ១៣០០ម៉ែត្រការ៉េ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពិពណ៌ Impact Muangthong Thani ​ក្រុមហ៊ុន​សំណង់​ប្រេន​ដ៏​ធំ​របស់​ថៃ​នេះ បាន​ជ្រើសរើស​ប្រធានបទ​ដ៏​សំខាន់​គឺ “គេហដ្ឋាន​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក” ដើម្បីទាញ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​​​លើ​ផលិតផល​​គ្រឿង​បរិក្ខារ​សំណង់​របស់​ខ្លួន។

លើក​ឡើង​ក្នុង​ពិពណ៌​ស្ថាបត្យកម្ម លោក Sanit Ketsuwan នាយកផ្នែកច្នៃប្រឌិត និងបច្ចេកវិទ្យា នៃក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់​ប្រចាំ​ប្រទេស​ថៃ​មានប្រសាសន៍​ថា ការរស់នៅបច្ចុប្បន្ន​នេះ ពលរដ្ឋ​​តែងតែ​ចង់​បាន​គេហដ្ឋានក្នុងក្តីសុបិន្ត​​ដើម្បី​ផ្លាស់ប្តូរ​រស់នៅ​ទៅ​រក​ភាព​ទាន់​សម័យ​។

​ពិពណ៌​ស្ថាបត្យកម្ម​ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​នាំ​​គ្រឿង​បរិក្ខារ​សំណង់​ជា​គំនិតច្នៃប្រឌិត​ថ្មី​​ដើម្បី​បម្រើ​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​ មាន​តាំង​ពី​​ផលិតផល​ដំបូល​​ប្រក់​ឥដ្ឋការ៉ូ​ ក្តារ​បន្ទះ រហូត​ដល់​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ ដោយ​គិត​ដិតដល់​លើ​គុណភាព ​ផា​សុកភាព​​និង​ការ​សន្សំសំចៃ​។

ក្រោម​ប្រធានបទ “គេហដ្ឋាន​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក” ក្រុមហ៊ុន អេស ស៊ី ជី បានបង្ហាញ​ពី​ផលិតផល​ថ្មី​មួយ​ទៀត​ក្នុង​ពិពណ៌​ស្ថាបត្យកម្ម​ឆ្នាំ ២០១៧​ គឺ SCG Eldercare ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​មនុស្ស​ចាស់។ បន្ថែម​ពី SCG Eldercare ដែល​ផ្តោត​លើ​ការ​ថែទាំ​មនុស្ស​ចាស់ ក្រុមហ៊ុន​​នេះ​ក៏​បាន​​ណែនាំ​​ផលិតផល​ថ្មីបំផុត​​ផ្នែក​សម្ភារៈ​សំណង់​មាន​​ដូចជា​ស៊ីម៉ង់ត៍​ម៉ាក​ខ្លា ការ៉ូ និង​សម្ភារៈ​បន្ទប់​ទឹក​ម៉ាក Cotto បង្អួច និង​ទ្វារ​ម៉ាក Windsor បេតុង​ទម្ងន់​ស្រាល​ប្រភេទ Q-CON និង​ដំបូល​ថ្លា​ម៉ាក Shinkolite ថ្មម៉ាប​ចង្ក្រាន​បាយ​ម៉ាក GEOLUXE ដែល​សុទ្ធ​ជា​ម៉ាក​ប្រេន​របស់​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះ​នេះ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​បាន​​រំលេច​ផលិតផល​សំខាន់​មួយ​ទៀតដែល​ហៅថា “SCG Living Tech” ដែល​ផ្តោត​លើ​ការសម្រួល​ការ​​រស់នៅ​ប្រកប​ដោយ​ផាសុកភាព ក្នុង​នោះ​​មាន​ដូចជា​ប្រព័ន្ធ​សម្រួល​សីតុណ្ហភាព​ក្នុង​ផ្ទះ​មិន​អោយ​ក្តៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង ប្រព័ន្ធ​ខ្យល់​ដែល​ជួយ​កាត់​បន្ថយ​ជាតិ​សំណើម​ក្នុង​ផ្ទះ និងឱ្យ​មាន​លំហូរ​ខ្យល់​ល្អ ខណៈ​ទប់ស្កាត់​សំឡេង​រំខាន​ពី​ខាងក្រៅ​ទៀត​ផង ក៏​ដូចជា​ សម្ភារៈ​សំណង់ បំពាក់​ក្នុង​គេហដ្ឋាន​ដែល​ជួយ​កាត់បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​នៅ​ក្នុង​ផ្ទះ និង​សន្សំ​សំចៃ​ថាមពល ។

ក្រៅ​ពី​នេះ ក្រុមហ៊ុន​​ដែល​មាន​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​រោងចក្រ​ផលិតស៊ីម៉ងត៍​​ដ៏​ធំ​តាំង​នៅ​ខេត្ត​សុរ៉ាបូរី​​ ​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ព្រីន​ស៊ីម៉ង់ត៍ 3D ដែល​ជា​ការ​បោះជំហាន​មួយ​ទៀតរបស់​ក្រុមហ៊ុន​សំណង់យក្ស​របស់​ថៃ​នេះ ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព្រីន​ស៊ីម៉ង់ត៍ 3D ដែល​អតិថិជន​អាច​ប្រើប្រាស់​បង្កើត​វត្ថុ​តូច​ធំ​ដោយ​ខ្លួន​ឯង។

ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​​​ធំ​ជាង​គេ​របស់​ប្រទេស​​ថៃ Siam Cement Group (SCG)​ បាន​អនុវត្ត​យុទ្ធសាស្រ្ត​​ពង្រឹង​ម៉ាក​យីហោក្រុមហ៊ុន​ក្នុង​ទីផ្សារ​អាស៊ាន​ពង្រីក​​រោងចក្រ​​ផលិតកម្ម​​​ក្នុង​​ប្រទេស​​មួយ​ចំនួន​​ថៃ ភូមា ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពិន វៀតណាម ហើយ​នៅ​ប្រទេស​កម្ពុជា​​បាន​បង្កើត​​រោងចក្រ​ផលិតស៊ីម៉ង់មួយ​នៅ​ខេត្ត​កំពត។

យោង​តាម​របាយការណ៍​​ត្រីមាស​ទី​៤ ឆ្នាំ​២០១៦ចំណូល​ពី​ការ​លក់​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន អេស ស៊ី ជី​ គឺមាន​ចំនួន​ទឹកប្រាក់ ១៦០ ពាន់​លាន​រៀល (​ឬ ៤០ លាន​ដុល្លារ​អាមេរិក​) កើនឡើង ៦% ធៀប​នឹង​ឆ្នាំមុន ដែល​ទទួល​បាន​ពី​អាជីវកម្ម​ស៊ីម៉ង់ត៍ ។ សម្រាប់ ឆមាស​ទី​២ ឆ្នាំ​២០១៦ ប្រាក់ចំណូល​ពី​ការលក់​សរុប​នៅ​កម្ពុជា មាន​ចំនួន​ទឹកប្រាក់ ៣៥៦ ពាន់​លាន​រៀល (​ឬ ៨៨ លាន​ដុល្លារ​អាមេរិក​)​។

ទាក់ទង​នឹង​សកម្មភាព​ថ្មី​ចុងក្រោយ​បំផុត ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន CPAC Concrete បាន​ប្តូរ​ម៉ាក​យីហោ​របស់​ខ្លួន មក​ជា​ម៉ាក​យីហោ អេស ស៊ី ជី ស្របតាម​យុទ្ធសាស្ត្រ “​ម៉ាក​យីហោ​តែមួយ​” សម្រាប់​ទីផ្សារ​អាស៊ាន។

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់
អត្ថបទពេញនិយម