• 2017-04-24 11:34:47
  • ព័ត៌មាន

iPhone 6 ឆ្នាំ ២០១៧ តម្លៃមិន​ដល់ ៤០០ ដុល្លារ​ឡើយនៅ​ម៉ាឡេស៊ី

  • 2017-04-24 11:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មុន​ Apple បាន​បញ្ចេញ​លក់ iPhone 6 ឆ្នាំ ២០១៧ (មាន​ទំហំ​អង្គផ្ទុក​ទិន្នន័យ ៣២ GB) ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ និង នៅ​តំបន់​អាស៊ី​ដោយ​មាន​ប្រទេស​ម៉ាឡេស៊ីផងដែរ។

សម្រាប់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​​​ iPhone 6 ស៊េរី​ថ្មី​នេះ​ដំបូង​មាន​ដាក់​លក់​ក្នុង​តម្លៃប្រហែល ៤៥៥ ដុល្លារ ប៉ុន្តែ​ពេល​នេះ​មាន​ការ​បញ្ចុះ​តម្លៃ ១៥% នៅ​សល់​ត្រឹម ៣៨៦ ដុល្លារ​ប៉ុណ្ណោះ។ ការ​បញ្ចុះ​តម្លៃ​នេះ​បាន​ប្រកាស​ឡើង​ដោយ​ក្រុមហ៊ុន​ចែក​ចាយ​លក់​​បន្ត​ក្នុង​ម៉ាឡេស៊ី គឺ​ក្រុមហ៊ុន Switch និង Machines ដោយ​ទូរសព្ទ​នេះ​មាន​តែ​ជម្រើស​ពណ៌​មាស​តែ​ប៉ុណ្ណោះ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម