• 2017-04-10 07:19:37
  • ព័ត៌មាន

មក​មើល​ការ​ធ្វើ​តេស្ត​ LG G6​ដូច​ក្នុង​ហ្គេម​ Mouse Trap តិច​មើល

  • 2017-04-10 07:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មាន​នៅ​ចាំ​ហ្គេម​ Mouse Trap​ ទេ? LG​ បាន​ចេញ​វីដេអូ​មួយ​បង្ហាញ​ពី​ទូរសព្ទ​ LG G6 ​ដោយ​ដាក់​ឲ្យ​ទូរសព្ទ​​​នេះ​ឆ្លង​កាត់​ការ​តេស្ត​ឧបសគ្គ​ច្រើន​ដំណាក់​កាល។

វា​ជា​វិធី​សាស្ត្រ​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​បង្ហាញ​ពី​ភាព​រឹងមាំ និង​សមត្ថភាព​នៃ​កំពូល​ស្មាតហ្វូន​ថ្មី​​របស់​ក្រុមហ៊ុន​ LG​ ទៅ​កាន់​អតិថិជន។

ទូរសព្ទ​នេះ​បាន​ឆ្លង​កាត់​ការ​សាកល្បង​ 14 ​ប្រភេទ​ផ្សេង​គ្នា​ជា​មួយ​នឹង​ការ​ធ្វើ​តេស្ត​ទម្លាក់​កម្ពស់ 3-Feet (0.91m) បញ្ជាក់​ថា​ ​វា​នៅ​តែ​ធន់​នឹង​ការ​ធ្លាក់។ ដាក់​នៅ​សីតុណ្ហភាព​​ត្រជាក់​ដល់ -4 អង្សា និង​ឡើង​ទៅ 140 អង្សា ក៏​នៅ​តែ​អាច​ដំណើរការ​ធម្មតា។ វា​មាន​​មុខងារ​សាក​ថ្ម​រហ័ស​ 3.0 ( ​50% ​ក្នុង​ពេល​តែ​ 30 នាទី​តែ​ប៉ុណ្ណោះ) ​។ សីតុណ្ហភាព​អតិបរមា​របស់ LG G6 បន្ទាប់​ពី​សាក​ថ្ម​គឺ 95.09 អង្សា ដូច្នេះ​អ្នក​មិន​គួរ​មាន​ការ​បារម្ភ​ពី​ឡើង​កម្ដៅ​ខណៈ​ពេល​សាក​នោះ​ទេ។

ក្រៅ​ពីនេះ វាមុខងារ​ការពារ​ជ្រាប​ទឹក​កម្រិត IP68 អាច​ធន់​នឹង​ទឹក​ជម្រៅ ១ ម៉ែត្រ​កន្លះ​រយៈ​ពេល ៣០ នាទី​​។

ប្រភព៖ phonearena

ប្រែសម្រួល៖ ពិចិត្រ

មតិយោបល់