• 2017-04-07 12:40:49
  • ព័ត៌មាន

កក្រើក​ទៀតហើយ Huawei ដាក់​បង្ហាញ​វត្តមាន​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន Huawei P10 & P10 Plus ជា​លើក​ទី​២

  • 2017-04-07 12:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀល​ថ្ងៃ​ទី ៧ មេសា ២០១៧ ក្រុមហ៊ុន យក្ស Huawei ដែល​កំពុង​គ្រោង​ចំ​ណាត់​ថ្នាក់​លេខ​១ លំដាប់​ពិភព​លោក លើ​ប្រាក់​ចំណេញ ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android Smartphone បាន​បង្ហាញ​នូ​វ​វត្តមាន Huawei P10 & P10 plus ម្តង​ទៀត រួម​ជាមួយនឹង សមត្ថភាព​ដ៏​ភ្ញាក់ផ្អើល​។ ​ ​ការបង្ហាញ ស្មា​ត​ហ្វូន​ស៊េរី​ចុង Huawei P10 & P10 Plus សាជាថ្មី​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ហាង​នំបុ័ង​អន្តរជាតិ លំដាប់​លេខ​១ មកពី​ប្រទេស​កូរ៉េ TOUS les JOURS សាខា ព្រះសីហនុ ដែល​មាន​ការចូលរួម​ពី​ពី​សំណាក់ តារា​សម្តែង តារា​បង្ហាញ​ម៉ូត អ្នក​សារ​ព័ត៌មាន​និង​ជាង​ថតរូប​ល្បីៗ សរុប​ជាង ២៥​ នាក់​។

​ភាព​លេចធ្លោ​នៃ អធិរាជ​ស្មា​ត​ហ្វូន​កាម៉េ​រ៉ា​ភ្លោះ Huawei P10 & P10 Plus បាន​ធ្វើ​ឲ្យ​អ្នកចូលរួម គ្រប់​គ្នា ស្រឡាំងកាំង និង​លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់ ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ស្មា​ត​ហ្វូន ក្រុមហ៊ុន Huawei ក្នុង​ឆ្នាំ​២០១៧​នេះ​។ ​ ​លោក ឡាង សុ​លី​ណា ជា​ជាង​ថតរូប​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា ធ្លាប់តែ​លឺ និង​ឃើញ​ព័ត៌មាន​ផ្សព្វផ្សាយ ព្រោងព្រាត​ពី Huawei P10 & P10 Plus តែ​ឥលូវ​មាន​សំណាង បាន​ប៉ះ​ស្ទាប កាន់ ហើយ​ថែមទាំង​អាច​សាកល្បង​សមត្ថភាព​ដ៏​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខក្រោយ Huawei P10 & P10 Plus ថែម​ទៀត​!​ ​ លោក លី​ណា បន្ថែមថា “​ខ្ញុំ​អាច​និយាយ​បាន​ថា Huawei P10 & P10 Plus ពិតជា​ស្មា​ត​ហ្វូន​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ថតរូប និង Selfie គ្រប់​ពេលវេលា និង​ទីកន្លែង​ប្រចាំឆ្នាំ​២០១៧”​។

​Huawei P10 និង P10 Plus គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដើមឆ្នាំ 2017 របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវបាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​កម្មវិធី​ពិពណ៌​ទូរ​សព្ទ​ពិ​ភព​លោក​ឆ្នាំ​2017 (MWC) និង​ទទួល​បាន ២៣​ពានរ​ង្វាន់​ថែម​ទៀត​។

​លោក​អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់ Huawei នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រៅពី​កម្ម​វិធី ហួ​វៃ​សង្ក្រាន្ត​ម្រូម៉ូសិន មហា​ថែម ថែម​ដូច​ព្យុះ ថែម​អស់​ស្ទះ ថែម​ថែម​ពី ហ៊ួ​រ​វ័យ Free Free ពី ហ៊ួ​រ​វ័យ គ្រប់​ម៉ូ​ដែល គ្រប់​តម្លៃ​ដូចជា Huawei P9, Huawei P9Plus, Huawei P9 Lite, Huawei GR5 2017 Standard Version, Huawei GR5 2017 Premium Version, Huawei M3 និង Huawei Y Series ដើម្បី​ស្វា​គម​ន៏ ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ខិត​ជិត​មកដល់ Huawei ក៏​បង្ហាញ​នូ​វ​លក្ខណៈ​ស​ម្ប​តិ្ត​ពិសេសៗ របស់​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​បំ​ផុត​ប្រចាំឆ្នាំ ២០១៧ គឺ Huawei P10 & P10 Plus ម្តង​ទៀត ក្នុង​ចំណោម មិត្ត​អ្នក​សារ​ព័ត៌មាន ជាង​ថតរូប និង​តារា​ល្បីៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក យុ​ទ្ធូ​បន្ថែម​ថា​៖ “​ក្នុង​ពេល​ឆាប់ៗ​នេះ Huawei នឹង​បើក​កម្មវិធី​កុម្ម៉ង់​ទុក​មុន​សម្រាប់ Huawei P10 & P10 Plus សូម​លាក់​តម្លៃ និង​កាលបរិច្ឆេទ​សិន តែ​កុំ​ភ្លេច​ទទួល​កាដូ​ពិសេស ពី​ហួ​វៃ​សង្ក្រាន្ត​ប្រូមូ​សិន មហា​ថែម ថែម​អ​ស្ទះ រីករាយ​បុណ្យ​ចូល​ថ្មី​ប្រពៃណី​ជាតិ​យើងទាំងអស់គ្នា​”​។​ ​ Huawei P10 និង P10 Plus ត្រូវបាន​រចនា​ឡើង កាន់តែ​ស្ដើង ជាង​មុន បែប Unibody និង​មាន​សន្ទះ ខាងក្រោយ ស្រោប​ដោយ​លោហធាតុ​។ អេក្រង់ Huawei P10 មាន​ទំហំ 5.1 អ៊ី​ញ អាច​បង្ហាញ កម្រិត​រូបភាព ត្រឹម Full HD 1080P រីឯ Huawei P10 Plus វិញ មាន ទំហំ​ធំ 5.5 អ៊ី​ញ អាច​បង្ហាញ កម្រិត​រូបភាព Quad HD គឺជា​កំរិត​រូបភាព ច្បាស់ ធំ 2K​។ Huawei P10 មាន Ram 4GB/64ROM ថា​ម​ពល​ថ្ម 3200mAh P10 Plus មាន Ram 4GB/64ROM ថា​ម​ពល​ថ្ម 3700mAh​។

​Huawei P10 & P10 Plus បំពាក់​ដោយ​បច្ចេកវិទ្យា កាមេរ៉ា Leica មុខក្រោយ​។ កាមេរ៉ា​ខាងមុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture f/1.9 ដែល​អាច​ថត​បាន​វែង ផ្តិត​ពណ៌ និង​ព​ន្លឺ​បាន​ល្អ​ខ្លាំង​។ កាមេរ៉ា​ក្រោយ​ភ្លោះ 2 គ្រាប់ មួយ​គ្រាប់​ទំហំ 12 មេ​ហ្គា​ភិ​ច និង មួយ​គ្រាប់​ទៀត 20 ភិ​ច​សែ​ល monochrome មាន​បច្ចេកវិទ្យា OIS ទៀតផង និង​កម្រិត Aperture f/2.2​។ ជាពិសេស វា​មាន​បំពាក់ មុខងារ Portrait Mode ដែល​អាច ដំណើរការ បាន​ល្អ​ជាង និង​អាច​ថត​វី​ឌី​អូ​បាន​ដល់​កម្រិត 4K ថែម​ទៀតផង​។ ​ ​អំពី​ក្រុមហ៊ុន Huawei Consumer BG

​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុង​ប្រទេស​ច្រើនជាង 17០ ប្រទេស ហើយ​កំពុង​នឹង​ត្រូវបាន ប្រើបាស់​ដោយ​មួយ​ភាគបី នៃ​ប្រជា​ជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​លក់ ដាច់​ជាងគេ​បំផុត លំដាប់​ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៤​។ ការិយាល័យ R&D ត្រូវ​បាន​រៀបចំឡើង​លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​ច អាល្លឺម៉ង់ ស៊ុយអែត​ រុស្ស៊ី ឥណ្ឌា និង​ចិន​។

Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុង​ចំណោម​ក្រុម ហ៊ុន​ទាំង​៣ ហើយ​ធ្វើ​ការផលិត និង​គ្រប់​គ្រង​លើ​ស្មា​ត​ហ្វូន កំព្យូទ័រ និង​tablets ឧបករណ៍​ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិនធើ​ណិ​ត (Cloud services)​។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា​ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយបង្អស់​ឲ្យ​អតិថិជន​របស់​ខ្លួន​នៅ​ជុំ​វិ​ញ​ពិ​ភព​លោក​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​៖ http://consumer.huawei.com ​ ​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាម​រយៈ​៖ ​Youtube link: www.youtube.com/c/HuaweiMobileKH

អ្នក​តំណាង​៖ ង៉ោ ម៉េង​ហ៊ួង​

​Instagram link: www.instagram.com/huaweimobilekh លេខ​ទូរ​ស័ព្ទ​៖ 010 44 99 06​ ​Facebook: www.facebook.com/huaweimobilekh អ៊ីមែល​៖ ngo.menghourng@huawei.com

​ ​ព័ត៌មាន​លំអិត​ពី​ដៃគូ​សហការ​របស់ Huawei

​TOUS les JOURS គឺជា​ហាង​នំប៉័ង​អន្តរជាតិ​លំ​ដាប់​លេខ ១ មកពី​ប្រទេស​កូរ៉េ ដែល​មាន​លក់​នំប៉័ង​គ្រប់់​ប្រភេទ​តាមបែប​បារាំង​និង​អាស៊ី រួមទាំង​នំ​ខួបកំណើ​ត រសជាតិ​ឈ្ងុយឆ្ងាញ់​តាម​រូប​ម​ន្ត​ពិសេស​ពី​ប្រទេស​កូរ៉េ​។ TOUS les JOURS ត្រូវបាន​ទទួល​សិទិ្ធ​នាំចូល និង​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន យីន​កុក​ហ្វូដ​ខ​ប (​ស៊ី​ប៊ី​អិម​) នៅ​ឆ្នាំ ២០១១ ដែល​បច្ចុប្បន្ន​មាន​សាខា​សរុប​ចំនួន ១៣ ហាង​។ អត្ថ​ន័យ​នៃពាក្យ TOUS les JOURS គឺ «​រៀងរាល់ថ្ងៃ​» ក្នុង​ភាសា​បារាំង ដែល​សំដៅ​ដល់​នំ​ប៉័​ង​និង​នំ​ខួប​កំ​ណើ​ត ដែល​ផលិតឡើង​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក​របស់ TOUS les JOURS Cambodia https://www.facebook.com/TLesJCambodia ។ ​

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់