- 2017-03-22 03:10:30
- ព័ត៌មាន
Sabay Osja និង DirexPlay បង្កើតស្នាដៃថ្មី កក្រើកខ្លាំងឆ្នាំ ២០១៧
- 2017-03-22 03:10:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sabay Osja និង DirexPlay បង្កើតស្នាដៃថ្មី កក្រើកខ្លាំងឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ប៉ុន្មានខែដើមឆ្នាំ ២០១៧ ក្រុមអ្នកបង្កើតកម្មវិធីខ្មែរល្បីឈ្មោះ Sabay Osja និង DirexPlayបានបង្កើតកម្មវិធីនិងហ្គេមពិសេសសម្រាប់ស្មាតហ្វូន ទទួលការគាំទ្រយ៉ាងសម្បើម រហូតសូម្បីអ្នកផលិតផ្ទាល់សឹងមិនជឿ។
ក្រុមហ៊ុន Sabay Osja ថ្មីៗនេះ បានប្រកាសកម្មវិធីថ្មីមួយដំបូងគេក្នុងប្រទេសកម្ពុជា ឈ្មោះ Osja AR ប្រើសុទ្ធតែបច្ចេកវិទ្យា AR (Augmented Reality)។ កម្មវិធី Osja AR នេះ អាចថតប្រាក់រៀលខ្មែរ ហើយបញ្ចូលរូប Animation ថែមពីលើរូបលុយរៀលទាំងនោះ ដែលមើលទៅប្លែកនិងអស្ចារ្យមែនទែន។
បច្ចុប្បន្នកម្មវិធីនេះ អាចដំណើរការបានលើលុយរៀលខ្មែរ មានក្រដាស ១០០ រៀល, ៥០០ រៀល, ១ ០០០ រៀល, ២ ០០០ រៀល, ៥ ០០០ រៀល និង ១០ ០០០ រៀល។
លោក អៀ អ៊ុយ អះអាង AR បានដំណើរការនៅបរទេសប៉ុន្មានឆ្នាំហើយ តែសម្រាប់ប្រទេសកម្ពុជា វាជាបច្ចេកវិទ្យាថ្មីដំបូងគេ ដែលបង្កើតដោយក្រុម Sabay Osja របស់លោក។ មកទល់ពេលនេះ Osja AR មានចំនួនទាញយកចន្លោះពី ១០ ០០០ ដល់ ៥០ ០០០ ដង លើ Play Store។
ទាញយក Osja AR លើ iOS / Android
ដោយឡែកសម្រាប់ក្រុម DirexPlay វិញ បានបង្កើតស្នាដៃហ្គេមថ្មីមួយឈ្មោះ Jailbreak The Game ធ្វើឲ្យកក្រើកខ្លាំងគួរសមសម្រាប់ខែទី៣ ក្នុងឆ្នាំ ២០១៧ នេះ។ ពេលចេញដំបូងកាលពីដើមខែកុម្ភៈកន្លងទៅហ្គេមប្រភេទ Action នេះ ធ្លាប់បំបែកកំណត់ត្រាមានអ្នកទាញយក ៤៦០០ ដងត្រឹមតែរយៈពេលតែ ២៤ ម៉ោង។ បច្ចុប្បន្នមានចំនួនទាញយកហ្គេមនេះ ចន្លោះពី ១០ ០០០ ដល់ ៥០ ០០០ ដងលើ Play Store។
Jailbreak The Game អាចឲ្យអ្នកលេងជាលក្ខណៈផ្សងព្រេង (Campaign Mode) ដែលត្រូវប្រយុទ្ធស៊ីសាច់ហត់ឈាមជាមួយមេ (Boss) នៃចុងបញ្ចប់វគ្គនីមួយ។ មួយទៀតលក្ខណៈ Multi-player សម្រាប់ការលេងអនឡាញជាក្រុម ដោយអ្នកលេងអាចជ្រើសរើសតួចិត្តអាក្រក់ឬតួចិត្តល្អតាមការចូលចិត្ត