• 2017-03-15 02:58:11
  • ព័ត៌មាន

iPhone 6 អាប់ដែត​ថ្មី​ទំហំ ​32GB ​លេច​វត្តមាន​លើ​ទីផ្សារ​ម៉ាឡេស៊ី​ជាមួយ​តម្លៃ​ពិសេស

  • 2017-03-15 02:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូឌែល​ iPhone 6​ អាប់ដែត​ថ្មី​ទំហំ​ 32GB ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចេញ​លក់​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​រួច​មក​ហើយ​។ មក​ទល់​ថ្ងៃ​នេះ​គេ​ឃើញ​មាន​ការ​ចេញ​លក់​ម្តង​ទៀត​នៅ​លើ​ទីផ្សារ​​អនឡាញ​លើ​គេហទំព័រ​ Switch របស់​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​​តម្លៃ​ RM1,999​ (រីងហ្គីត) ឫ​ប្រហែល 450 ដុល្លារ

ជា​ការ​ពិត​ណាស់​ដំបូង​ឡើយ​ iPhone 6 ​អាប់ដែត​ទំហំ ​32GB មាន​វត្តមាន​ដំបូង​បង្អស់​ ក្នុង​ប្រទេស​ចិន​ហើយ​ក៏​ហូរ​ចូល​ប្រទេស​ឥណ្ឌា​ក្នុងតម្លៃ​ 460​​ ដុល្លារ​ថ្លៃ​ជាង​ប្រទេស​ម៉ាឡេស៊ី​ទៅ​ទៀត​។

​ គេ​ជឿជាក់​ថា Apple​ នឹង​បន្ត​ចែកចាយ ​iPhone ម៉ូឌែល​នោះ​ទៅ​ក្នុង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​ដូច​ដែល​គម្រោង​បាន​គ្រោង​ទុក​រួច​​ជាស្រេច​របស់​ខ្លួន​។

ប្រភព៖ gsmarena

ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់