• 2017-03-06 03:41:04
  • ព័ត៌មាន

អ្នក​ចង់​ទិញ​ ​SUV​ ​គុណភាព​ខ្ពស់​ ​ម៉ូដែល​ទាំង​នេះ​គួរ​ពិចារណា

  • 2017-03-06 03:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បើកបរ​ផ្លូវ​ឆ្ងាយ​ជា​មួយ​រថយន្ត​ប្រភេទ​ ​SUV​ ​គឺ​អាច​ផ្ដល់​ផាសុកភាព​ក៏​ដូច​ជា​សុវត្ថិភាព​ជាង​រថយន្ត​ប្រភេទ​ទេសចរណ៍។ ក្នុង​នោះ​សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​មាន​បំណង​ចង់​បាន​រថយន្ត​ប្រភេទ​ ​SUV​ ​មាន​គុណភាព​ខ្ពស់​យក​ទៅ​ប្រើប្រាស់​ ​ម៉ូដែល​ខាង​ក្រោម​នេះ​ ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។

Rang Rover SV Autobiography

ម៉ាស៊ីន​ ​Supercharge​ ​V8​ ​កម្លាំង​ ​៥៤២​ ​សេះ​ ​ចំណុះ​ ​៥,០​ ​លីត្រ​ ​តម្លៃ​ ​២០​ ​ម៉ឺន​ដុល្លារ
**Porsche Cayenne Turbo S**
ម៉ាស៊ីន​កម្លាំង​ ​៥៧០​ ​សេះ​ ​តម្លៃ​ចាប់​ពី​ ​៦​ ​ម៉ឺន​ដុល្លារ​សម្រាប់​ម៉ូដែល​ធម្មតា​ ​និង​ដល់​ ​២០​ ​ម៉ឺន​សម្រាប់​ម៉ូដែល​ពិសេស​ដែល​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​មិន​ដល់​ ​៤​ ​វិនាទី។

Bentley Bentayga Mulliner

ប្រើ​ម៉ាស៊ីន​ប្រភេទ​ ​W12​ ​ចំណុះ​ ​៦,០​ ​លីត្រ​ ​កម្លាំង​ ​៦០០​ ​សេះ​ ​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៤,១​ ​វិនាទី​ ​ហើយ​មាន​តម្លៃ​ចន្លោះ​ពី​ ​២៣​ ​ម៉ឺន​ ​ដល់​ ​២៥​ ​ម៉ឺន​ដុល្លារ។
**Tesla Model X P110D**
ជា​រថយន្ត​អគ្គិសនី​អាច​បើកបរ​ស្វ័យប្រវត្តិ​ ​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​២,៩​ ​វិនាទី​ ​ហើយ​មាន​តម្លៃ​ ​១៤​ ​ម៉ឺន​ដុល្លារ។

Mercedes-Maybach G650 Landaulet

ដំណើរការ​ដោយ​ម៉ាស៊ីន​ ​Twin Turbo V12​ ​ចំណុះ​ ​៦,០​ ​លីត្រ​ ​កម្លាំង​ ​៦៣០​ ​សេះ​ ​ហើយ​មាន​តម្លៃ​ ​៥៥​ ​ម៉ឺន​ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់
អត្ថបទពេញនិយម