
- 2017-03-04 03:10:46
- ព័ត៌មាន
Nokia 3310 ស៊េរីថ្មីតម្លៃ៦០ដុល្លារ ប៉ុន្តែបើស្រោបមាស ១៧០០ដុល្លារ
- 2017-03-04 03:10:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia 3310 ស៊េរីថ្មីតម្លៃ៦០ដុល្លារ ប៉ុន្តែបើស្រោបមាស ១៧០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nokia បានប្រកាសលក់សាឡើងវិញនូវទូរសព្ទម៉ូដែល ៣៣១០ របស់ខ្លួនដែលធ្លាប់មានប្រជាប្រិយភាពបំផុតកាលពីអំឡុងឆ្នាំ២០០០។
នៅឆ្នាំ២០១៧ ក្រុមហ៊ុនទូរសព្ទយក្សពីអតីតកាលមួយនេះបាន ចេញទូរសព្ទ ៣៣១០ ម្ដងទៀតជាមួយការរចនាថ្មីតាមបែបទាន់សម័យទំនើប និងមានការផលិតចំនួន១០០លានគ្រឿង ហើយតម្លៃវិញត្រឹម៦០ដុល្លារប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មានក្រុមហ៊ុនមួយបានយកទូរសព្ទ៣៣១០ ទៅរចនាបន្ថែមដ៏គួរឲ្យភ្ញាក់ផ្អើល គឺស្រោបមាសមានរូបមុខប្រធានាធិបតីរុស្ស៊ី Putin និងដាក់ក្នុងប្រអប់ក្រហមមានបិទនិមិត្តសញ្ញាប្រទេសរុស្ស៊ី ដែលការកែច្នៃនេះធ្វើឲ្យ ៣៣១០ តម្លៃ៦០ដុល្លារ ត្រូវលក់រហូតដល់ ១៧០០ដុល្លារអាមេរិក៕