- 2017-03-03 03:50:24
- ព័ត៌មាន
Panamera Sport Turismo រាងរៅប៉ុណ្ណេះ ពេញចិត្តអត់?
- 2017-03-03 03:50:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Panamera Sport Turismo រាងរៅប៉ុណ្ណេះ ពេញចិត្តអត់?
ចន្លោះមិនឃើញ
កាលពីថ្ងៃព្រហស្បតិ៍ ២ មិនា ២០១៧ ក្នុងពិពណ៌រថយន្ត Geneva Motor Show ដែលធ្វើក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស Porsche បានបង្ហាញ Panamera Sport Turismo ដ៏ពិសេសដែលជារថយន្ត Wagon (រថយន្តទេសចរណ៍ ៣ បាំង) ម៉ូដែលដំបូងរបស់ខ្លួន។
Panamera Sport Turismo មានបំពាក់បរិក្ខារក្នុងយ៉ាងប្រណិត ជាពិសេសតាប្លូដែលបង្ហាញព័ត៌មានជាក់លាក់ពីស្ថានភាពរថយន្ត និងមានបច្ចេកវិទ្យាទំនើបដូចជា ប្រព័ន្ធកំណត់ល្បឿនបើកបរស្វ័យប្រវត្តិ មុខងារជំនួញកង់មិនឲ្យក្រឡាច់ និងអាចកំណត់សម្ពាធខ្យល់ក្នុងបូមសម្រាប់សម្រួលការបើកបរគ្រប់កាលៈទេសៈ។
បែងចែកជាច្រើនជម្រើសម៉ាស៊ីន Panamera Sport Turismo មានដូចជា ៖
អាចបង្កើនសន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥ វិនាទីសម្រាប់ម៉ូដែលម៉ាស៊ីន ៦ និងមានតម្លៃចាប់ពី ៩៦ ២០០ ដុល្លារ (តម្លៃបរទេស) និង ៣,៤ វិនាទីសម្រាប់ម៉ូដែលម៉ាស៊ីន ៨ តម្លៃ ១៥៤ ០០០ ដុល្លារ (តម្លៃបរទេស)៕