- 2017-03-02 04:34:29
- ព័ត៌មាន
ស្ព័រដូចគ្នា តម្លៃប្រហាក់ប្រហែលគ្នា ចេញលក់ថ្ងៃតែមួយរវាង AMG និង Panamera
- 2017-03-02 04:34:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ព័រដូចគ្នា តម្លៃប្រហាក់ប្រហែលគ្នា ចេញលក់ថ្ងៃតែមួយរវាង AMG និង Panamera
ចន្លោះមិនឃើញ
Mercedes-Benz ម៉ូឌែល AMG GTនិង Porsche Panamera 4s ស៊េរីឆ្នាំ ២០១ ដែលជារថយន្តស្ព័រទើបនឹងមានវត្តមានលើទីផ្សារក្នុងស្រុកថ្មីៗនេះ មានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ថ្ងៃនេះក្រុមការងារ Sabay នឹងលើកយកលក្ខណៈបច្ចេកទេស និង គុណសម្បតិ្តខ្លះៗនៃរថយន្តទាំងពីរម៉ូឌែលនេះ។
Porsche Panamera 4s ស៊េរីឆ្នាំ ២០១៧
Panamera ២០១៧ គឺជាប្រភេទ Turbo ចំណុះ៤លីត្រ V8 twin-turboដាក់លក់នៅវៀតណាមក្នុងតម្លៃប្រហែលជា ៤៧ម៉ឺនដុល្លារ។ ចំពោះរថយន្ត Panamera ជំនាន់ថ្មីនេះ មានប្រវែងវែងជាងជំនាន់មុន ៣៥មិល្លីម៉ែត្រ និងកម្ពស់ ព្រមទាំងទទឹងខ្ពស់ជាង៥មិល្លីម៉ែត្រ។ ចំណែកឯកង់ច្នៃបែនអក្សរ Y ១០កាំ និងមានថាសចាប់ហ្វ្រាំងពណ៌ក្រហមគួរឲ្យទាក់ទាញ។ ឯកញ្ចក់មើលក្រោយបំពាក់ភ្លើងសញ្ញា និងគូទខាងក្រោមបានដំឡើងប្រព័ន្ធភ្លើងលម្អ LED យ៉ាងប្រណិត៕
លក្ខណៈបច្ចេកទេសខ្លះៗរបស់ Porsche Panamera 4s
ម៉ាស៊ីនទំហំ ៣៩៩៦ cc កម្លាំងអគ្គិសនី ៤០៤ KW កម្លាំងម៉ាស៊ីន ៥៥០ សេះ ល្បឿនអតិបរមា ៣០៦ គីឡូម៉ែត្រក្នុងមួយម៉ោង សន្ទុះល្បឿនពី ០ ដល់ ១០០( km/h) ចំណាយពេល ៣,៨ វិនាទី កម្រិតសុីសាំង ៩,៤ លីត្រក្នុង ១០០ គីឡូម៉ែត្រលើផ្លូវលាត តម្លៃ៖ ៣៥ ម៉ឺនដុល្លារ(នៅខ្មែរ)៕
លក្ខណៈបច្ចេកទេសខ្លះៗរបស់ AMG GT 2017
ម៉ាស៊ីនទំហំ ១៩៦២ cc កម្លាំងអគ្គិសនី ៣៤០KW កម្លាំងម៉ាស៊ីន ៤៦២ សេះ ល្បឿនអតិបរមា ៣០៤ គីឡូម៉ែត្រក្នុងមួយម៉ោង សន្ទុះល្បឿនពី ០ ដល់ ១០០( km/h) ចំណាយពេល ៤,០ វិនាទី កម្រិតសុីសាំង ៩,៣ លីត្រក្នុង ១០០ គីឡូមែត្រលើផ្លូវលាត តម្លៃ៖ ៣១ ៧០០០ ដុល្លារ(នៅខ្មែរ)៕