- 2017-02-27 08:33:58
- ព័ត៌មាន
LG G6 ល្អគួរទិញប្រើទេ ហេតុផល ៤ នេះអាចទាក់ចិត្តអ្នកបាន
- 2017-02-27 08:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG G6 ល្អគួរទិញប្រើទេ ហេតុផល ៤ នេះអាចទាក់ចិត្តអ្នកបាន
ចន្លោះមិនឃើញ
ទន្ទឹមនឹងការបង្ហាញខ្លួននៃកំពូលស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុននានាក្នុងព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោកឆ្នាំ ២០១៧ LG ក៏បានបញ្ចេញម៉ូដែល G6 ដែលមានការរចនាប្លែក អមនឹងបច្ចេកវិទ្យាទំនើប ជាពិសេសគេឃើញថាវាមានចំណុចពិសេស ៤ លើសពីស្មាតហ្វូនដទៃ។
មានអេក្រង់ប្លែកខុសទាំងស្រុងពីស្មាតហ្វូនដែលមានលើទីផ្សារ
ទំហំអេក្រង់ ៥,៧ អ៊ីញ, វិមាត្ររូប (aspect ratio) 18:9 ខណៈស្មាតហ្វូនទូទៅមានវិមាត្ររូបត្រឹម 16:9។ ដោយឡែកស្តង់ដានេះអាចឲ្យអេក្រង់ LG G6 បង្ហាញរូបពេញផ្ទាំងមុខស្មាតហ្វូន ៨០ %។
អាចធន់នឹងទឹក
LG G6 ផលិតក្រោមបច្ចេកវិទ្យា IP68 ដែលមានសមត្ថភាពអាចប្រើប្រាស់ក្នុងទឹកជម្រៅកន្លះម៉ែត្ររយៈពេល ៣០ នាទី។
កាមេរ៉ា ដ៏ពិសេស
កាមេរ៉ាក្រោយភ្លោះ ១៣ មេហ្គាភិចសែល មាន Lens ចាប់រូបទំហំ ១២០ ដឺក្រេ ផលិតពិសេសសម្រាប់អ្នកថតរូបបែបទូលាយ។ កាមេរ៉ាមុខក៏អាចថតប្រភេទទូទៅ (Wide angle) ជាមួយកម្រិតចាប់រូប ៥ មេហ្គាភិចសែល។ កាន់តែពិសេស LG G6 អាចថតវីដេអូដល់កម្រិត 4K និងអាចបន្ថែមអង្គផ្ទុកទិន្នន័យដល់ ២TB (២០០០ GB)។
ប្រើមុនគេនូវបច្ចេកវិទ្យាបញ្ជាដោយសំឡេង Google Assistant
ក្រៅពីស្មាតហ្វូនដែលផលិតផ្ទាល់របស់ Google ម៉ូដែល Pixel និង Pixel XL LG G6 គឺមានប្រើមុនគេនូវបច្ចេកវិទ្យាបញ្ជាដោយសំឡេង Google Assistant។