• 2017-02-27 04:19:00
  • ព័ត៌មាន

Panamera 4s តម្លៃ​​ជាង ៣០ មុឺន​ដុល្លារ មាន​​ម្ចាស់​​​រួច​​ហើយ

  • 2017-02-27 04:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ទំនើប​ស៊េរី​ចុង​ក្រោយ​គេបង្អស់​របស់ Porsche ម៉ូឌែល Panamera 4s ដែលដាក់​បង្ហាញ​ក្នុង​កម្មវិធី Kara Race 2017 មាន​អ្នក​កម្មង់​ទុក​មុន​បាត់​ទៅ​ហើយ។

Porsche ម៉ូឌែល Panamera 4s

លោក ឆយ ម៉េងលាង អ្នកប្រតិបត្តិ​ផ្នែក​លក់​ប្រចាំ​នៅ Porsche Centre Phnom Penh ឲ្យ​ដឹង​ថា រថយន្ត​ម៉ូឌែល​ចុងក្រោយ​​នេះ​មាន​​​អ្នក​កុម្ម៉ង់​​ទុក​ ដោយ​​អតិថិជន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​កុម្ម៉ង់​ជាមួយ​តម្លៃប្រហែលតម្លៃ​ ៣៥ មុឺន​ដុល្លារ

Panamera 4s រថយន្ត​ទំនើប​ស៊េរី​ថ្មី​ដែល​ជា​​ម៉ាក​រថយន្តប្រណាំង​ល្បីលំដាប់​ពិភពលោក​ មាន​អ្នក​​ចាប់​អារម្មណ៍​​ច្រើន​នៅ​ពេល​​បើកបរ​​បង្ហាញ​​ ក្នុង​​កម្មវិធី​ប្រណាំង​យានយន្តនិង​ម៉ូតូ​លើក​ទី ២ Power Festival & Kara Race​ Cup 2017 ដែល​រៀបចំឡើង​កាលពី​ចុង​សប្តាហ៍​មុន​នេះ​នៅ​ខេត្ត​បាត់ដំបង។

លក្ខណៈ​បច្ចេកទេសខ្លះៗរបស់​រថយន្តទំនើប Panamera 4s

  • កម្លាំង​ម៉ាស៊ីន​​ V6 bi-turbo ទំហំ​ ២,៩ លីត្រ
  • អាច​បង្កើត​កម្លាំង​បាន​ ៤៤០ សេះហើយ​អាច​បង្កើន​សន្ទុះ​ពី ០ – ១០០ គ.ម/ម៉​ ក្នុង​ពេល​ត្រឹម​ ៤,៤ វិនាទី​
  • អាច​រត់​បាន​ក្នុង​ល្បឿន​លឿន​បំផុត​ ២៨៩ គ.ម/ម៉ ​ធៀប​នឹង​ Panamera 4S ជំនាន់​ទី​មួយ​ ម៉ាស៊ីន​របស់​ Panamera 4S ជំនាន់​ថ្មី​នេះ​​​ស៊ី​​ប្រេង​ឥន្ធនៈ​​តែ​ ៨,២ លីត្រ​ លើ​ចម្ងាយ​ផ្លូវ​ ១០០ គ.ម ដែល​ស៊ី​តិច​ជាង​មុន​ ១ លីត្រ។

អត្ថបទ៖ រក្សា

មតិយោបល់