- 2017-02-26 12:44:09
- ផលិតផលថ្មី
LG G6 ចេញជាផ្លូវការហើយ អត់ជ្រាបទឹក អេក្រង់ស្ទើរគ្មានគែម
- 2017-02-26 12:44:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG G6 ចេញជាផ្លូវការហើយ អត់ជ្រាបទឹក អេក្រង់ស្ទើរគ្មានគែម
ចន្លោះមិនឃើញ
នៅទីបំផុត LG G6 បានបង្ហាញវត្តមានជាផ្លូវការក្នុងព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោកដែលធ្វើឡើងមុននេះបន្តិច។
ចំណុចពិសេសរបស់ LG G6 ជំនាន់ថ្មីគឺដូចទៅនឹងអ្វីដែលពាក្យចចាមអារ៉ាមបានចេញផ្សាយកន្លងមក។ មានដូចជាបច្ចេកវិទ្យាធន់នឹងទឹកកម្រិត IP68, ផ្ទៃអេក្រង់ស្ទើរតែគ្មានគែម, អេក្រង់ QuadHD+ អាចបបង្ហាញរូបភាពមុតល្អ និង មានមាត្រដ្ឋាន 18:9។ តទៅនេះនឹងរៀបរាប់ត្រួសៗពីចំណុចការអាប់ដេតខ្លះៗលើត្រកូល G ជំនាន់ថ្មី៖
#អេក្រង់ និង ការការពារទឹក
អ្វីគួរចាប់អារម្មណ៍បំផុតលើ LG G6 គឺអេក្រង់ដែលមានប្រភេទ QuadHD+ និងមានផ្ទៃអេក្រង់ស្ទើរស្មើ ៨០% នៃផ្ទៃខាងមុខសរុបរបស់ទូរសព្ទដែល LG G5 មានត្រឹមប្រមាណ ៧០% ប៉ុណ្ណោះ។ បច្ចេកវិទ្យាការពារទឹកកម្រិត IP68 អាចឲ្យទូរសព្ទនៅក្នុងទឹកបានជម្រៅលើសពី មួយម៉ែត្រ។
#កាមេរ៉ា
LG G5 មានកាមេរ៉ាភ្លោះក្រោយដោយមួយប្រភេទធម្មតាមានកម្រិត ១៦ MP និង មួយទៀតប្រភេទ Wide-Angle មានកម្រិត ៨ MP។ សម្រាប់ G6 បានអាប់ដេតដោយកាមេរ៉ាភ្លោះទាំងពីរសុទ្ធតែមានកម្រិត ១៣ MP ទាំងកាមេរ៉ាធម្មតា និង កាមេរ៉ា Wide-Angle។
#ម៉ាស៊ីន
LG G6 នៅតែប្រើបន្ទះឈីបជំនាន់ចាស់ Snapdragon 821 ដូចជា Google Pixel ដែរ។ មូលហេតុដែលមិនប្រើបន្ទះឈីបជំនាន់ថ្មី Snapdragon 835 ព្រោះ Samsung អ្នកផលិតបន្ទះឈីបនេះបានក្រសោបទុកចំនួនផ្គត់ផ្គង់ដ៏ច្រើនលើសលប់សម្រាប់ស្មាតហ្វូនជំនាន់ថ្មីខ្លួន។ ហេតុនេះបណ្ដាក្រុមហ៊ុនណាដែលចង់ប្រើបន្ទះឈីបនេះលុះត្រាតែស្មាតហ្វូនថ្មីរបស់ Samsung បង្ហាញវត្តមានលើទីផ្សារសិន។
ខាងក្រោមជាលក្ខណៈសម្បត្តិលម្អិត៖
@ អេក្រង់ ៖ ៥,៧ អ៊ីញ, QuadHD+ (1440x2880p), Dolby Vision / HDR 10
@ វិមាត្រ ១៤៨,៩x៧១,៩x៧,៩ ម.ម
@ ម៉ាស៊ីន ៖ Qualcomm Snapdragon 821, RAM ៤ GB
@ អង្គផ្ទុកទិន្នន័យ ៖ ៣២ GB + រន្ធសម្រាប់ដោតមេមូរីកាត
@ កាមេរ៉ា ៖ ក្រោយ ១៣ MP (៧១ដឺក្រេ)+ ១៣ MP (១២៥ដឺក្រេ) និង ខាងមុខ ៥ MP (១០០ដឺក្រេ)
@ ថ្ម ៖ ៣៣០០ mAh
@ មុខងារពិសេស ៖ បច្ចេកវិទ្យាធន់នឹងទឹក IP68
@ តម្លៃ និង កាលបិរច្ឆេទចេញលក់ ៖ មិនបានបញ្ជាក់