• 2017-02-21 03:10:24
  • ព័ត៌មាន

ម៉ូតូ​​ GPX ថ្មី​លំដាប់​ទីបី​នៅ​ថៃ​ លេច​​មុខ​​នៅ​ខ្មែ​រ​​ជា​ផ្លូវការ​​​!

  • 2017-02-21 03:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីបង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍​ Motor Expo ធំ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​ថៃ​​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ពេល​នេះ​​ម៉ូតូ​ស្ព័រ GPX ថ្មី​នេះ​បាន​ចូល​មក​ទីផ្សារ​ក្នុងស្រុក​​​ផ្លូវការ​ហើយ។

GPX Lemon Edition បង្ហាញ​ខ្លន​នៅ​ថៃ​ឆ្នាំ​មុន​

លោក ផល រីរ៉ាក់​ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ហាង​លក់​ម៉ូតូ K-Rider បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ GPX ថ្មី​​ដែល​នាំ​ចូល​ផ្ទាល់​​ពី​រោងចក្រ​នៅ​ថៃ​កាល​ពី​ជាង ១ សប្តាហ៍​មុន​​​នេះ​មាន​ច្រើន​ម៉ូឌែល​​ដូចជា GPX R5,GRX Legend កម្លាំង​ម៉ាស៊ីន ២០០​សេសេ និង ២៥០ សេសេ និង GRX Demon Dark Edition កម្លាំង​ម៉ាស៊ីន ១៥០​ សេសេជាដើម។

លោក​​ថា ការ​នាំចូលម៉ូតូ​ចំណូល​ថ្មី​នេះ​មក​ទីផ្សារ​កម្ពុជា ដោយ​សារ​​​​មាន​​អ្នក​និយម​ម៉ូតូ​ធំ​ប្រភេទ​ស្ព័រ​​​នេះ ចាប់​អារម្មណ៍​​ច្រើន ហើយ​វាក៏​​ម៉ូតូ​ដែល​ពេញ​និយម​​លំដាប់​លេខ ៣ ដែរ​នៅ​​ក្នុង​ប្រទេស​ថៃ​បន្ទាប់​ពី​ហុងដា និង​យ៉ាម៉ាហា​​​។ យ៉ាងណាមិញ ចំពោះ​តម្លៃ​​ ក្រុមការងារ​​នឹង​​បញ្ជាក់​​លម្អិត​​នៅ​សប្តាហ៍​ក្រោយ៕

GRX Legend បង្ហាញ​ខ្លន​នៅ​ថៃ​ឆ្នាំ​មុន​
GRX Demon បង្ហាញ​ខ្លន​នៅ​ថៃ​ឆ្នាំ​មុន​

អត្ថបទ៖ រក្សា

មតិយោបល់