• 2017-02-20 04:41:18
  • ផលិតផលថ្មី

Galaxy C9 Pro ០១៧ សមត្ថភាព​​ម៉ា​​អ៊េម ​តម្លៃ​​កប់​​តិច​​ហើយ!

  • 2017-02-20 04:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy C9 Pro ស៊េរី​ឆ្នាំ ២០១៧ នៅ​មិន​ទាន់​ចេញ​លក់នៅ​លើ​ទីផ្សារ​នៅឡើយ​ទេ តែ​អាច​នឹងចេញ​លក់​នៅ​​អំឡុងពាក់​កណ្តាល​ខែ​មីនា​​នេះ​។ ​ទូរសព្ទ​ត្រកូលGalaxyថ្មី​របស់ Samsung រចនា​ឡើង​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍។

លក្ខណៈ​ពិសេសៗ​លើ Galaxy C9 Pro

  • Samsung Cloud៖ 15GB (ឥត​គិត​ថ្លៃ) និង Google Drive 100GB
  • មុខងារ​ចាក់សោ​កម្មវិធី (Secure Folder) ដូច​លើ Note 7
  • មុខងារ​សាក​ថ្ម​លឿន (Fast Charging) ៣០ នាទី​បាន​ ៩០ ភាគរយ
  • មុខងារ​ស្កេន​ក្រយៅដៃ (Fingerprint Sensor) ស្កេន​បាន​លឿន​ត្រឹម 0.15 វិនាទី
  • កាម៉េរ៉ា​មុខ​៖ អាច​ថត​បាន​ទូលាយ​ អាច​ចាប់​មុំ​បាន​ធំ​​ដល់​ទៅ ១៨០ដឺក្រេ​(Wide-Selfie )
  • ថាម​ពល​ថ្ម ៤០០០ មីលីអំពែម៉ោង​(ប្រើ​ធម្មតា​បាន ២ ថ្ងៃ​ពេញ)
  • បំពាក់ RAM ៦GB ដំបូង​គេ​ក្នុង​ត្រកូល Galaxy
  • អេក្រង់​ប្រភេទ Super AMOLED Full HD ទំហំ ៦ អ៊ិញ​​ដំបូង​គេ​ក្នុង​ត្រកូល Galaxy
  • ល្បឿនរត់​បាន 1.95GHz បំពាក់​បន្ទះ​ឈី​​ប​ប្រភេទ Snapdragon 653 CPU Octar-Core
  • តម្លៃ៖ ៥៣០ ដុល្លារ (មិន​ទាន់​ផ្លូវការ)

ការ​រចនា​រូបរាង

C9 Pro ស៊េរី​ឆ្នាំ ២០១៧ អាច​និយាយ​បាន​ថា ជា​ស្មាតហ្វូន​ដែល​ឌីហ្សាញ​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ពោល​គឺ​​​ផ្នែក​ខាង​ក្រោយ​ជា​សារធាតុ​លោហៈធាតុ មិន​ក្រាល​ដោយ​កញ្ចក់ ឬ​ជ័រដូច​ឆ្នាំ​មុន​ទេ ចំណែក​ផ្នែក​ខាង​មុខ​ក្រាល​ដោយ​កញ្ចក់​ប្រភេទ Super AMOLED និង​​កញ្ចក់​ការពារ​ភាព​ឆ្កូត Corning Gorilla Glass(មិន​បញ្ជាក់​ជំនាន់) មាន​ទំហំ​ធំ​ជាង​ត្រកូល Galaxy ផ្សេង​ៗ​ដល់​ទៅ​ជាង ៣ អ៊ីញ​ពោល​គឺ​ទំហំ ៦ អ៊ិញ​អាច​បង្ហាញ​កម្រិត​រូបភាព​បាន​ដល់ Fulll HD។ ឯ​រន្ធ​បំពង​សំលេង​មួយ​ផ្នែក​ខាង​ក្រោម​នៅ​ក្បែរ​នឹង​រន្ធ​សាក​ភ្លើង USB Type-C និង​​រន្ធ​កាស​ ចំណែក​កន្លែង​ដាក់ស៊ីមនិង​ម៉េម៉ូរី​​​នៅ​ដាច់​ពីីគ្នា​ងាយ​ស្រួល​ដោះ​ដូរ​ ប៊ូតុងចាក់​សោរនៅ​ខាង​ស្ដាំ ឯ​​ប៊ូតុង​​ Volume នៅ​ខាងធ្វេង ប៊ូតុង​ស្កេន​ក្រយៅដៃ​នៅ​ជាមួយ​ប៊ូតុង​ Home ធ្វើ​ឲ្យ​ងាយ​ស្រួលកាន់​​ក្នុង​ពេល​​លេង​ហ្គេម ឬ​កាន់​ដោយ​ដៃ​ទាំង​សង​ខាង​។

សមត្ថភាព​កាម៉េរ៉ា

កាម៉េរ៉ា​​ទាំង​មុខ​-ក្រោយ​របស់​ត្រកូល Galaxy C9 Pro មាន​ទំហំ ១៦ មេហ្គាភិចសែល​ដូច​គ្នា តែកាម៉េរ៉ា​មុខ​មាន​មុខងារ Wide-Selfie អាច​ថត​បាន​ទូលាយ​ អាច​ចាប់​មុំ​បាន​ធំ​​ដល់​ទៅ ១៨០ដឺក្រេ​ងាយ​ស្រួល​ពេល​ថត​គ្នា​ច្រើន មុខងារ Night Mode ជួយ​បន្ថែម​ពន្លឺ​​​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូ​ប​ខ្លួន​ឯង​ពេល​យប់​ ឯ​កាម៉េរ៉ា​ក្រោយ​មាន​ភ្លើង Flash LED ២គ្រាប់ មាន​មុខងារ​​កំណត់​ឲ្យ​ស្បែក​ពណ៍​ធម្មជាតិ Skin Tone មាន​មុខងារថត​រូប​បែប​ទ្រវែង Panorama និង មុខងារ Food mode សម្រាប់​ថត Focus យក​វត្ថុ​អ្វី​មួយ​នៅ​ជិតៗ ថែម​ព្រាល​​ផ្ទៃខាងក្រោយ​​យ៉ាងឡូយ​ទៀត​ផង​មិន​ចាញ់​មុខងារ Deth of Field ដែល​បំពាក់​លើ iPhone 7 plus នោះ​ទេ​ដោយ​រូប​មួយ​សន្លឹក​​អាច​ថត​បាន​ដល់​ទំហំ 16M(4608x3456pixel) ចំណែក​វីដេអូ​ថត​បាន​ដល់​កម្រិត FHD(1920x1080pixel)។

សមត្ថភាព​ប្រើប្រាស់​ទូទៅ

Galaxy C9 Pro ស៊េរី​ឆ្នាំ ២០១៧ នេះ​​បាន​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប​ប្រភេទ Snapdragon 653 មាន CPU Octa-core(៨គ្រាប់) ទំហំ ៦៤ bits ដើរ​ដោយ​ Android OS ជំនាន់​ទី 6.0.1 (Marshmallow) អាច Upgrade ទៅ​ជំនាន់​ទី ៧(Nougat) មាន​ម៉េម៉ូរី​ម៉ាសុីន 64 GB ភ្ជាប់​ជាមួយ RAM 6 GB អាច​បន្ថែម​ម៉េម៉ូរីកាត​ប្រភេទ micro-SD ដល់​ទៅ​ 256 GB កម្លាំង​ថ្ម ៤០០០ mAh(មីលីអំពែម៉ោង) ដែល​​ Specs ប៉ុណ្ណេះ​គឺ​អាច​ចាត់​ទុក​ជា​ស្មាតហ្វូន​កំពូល​មួយ​ហើយ ព្រោះ​វា​អាច​រត់​បាន​លឿន​មិន​ទាក់​ពេល​លេង​ហ្គេម​ប្រភេទ​ក្រាហ្វិកធំៗ​ ឬ​ហ្គេម​​អន​ឡាញ​ដូចជា Vinglory, Alpha 8, Need For Speed, Snapper Game ជាដើម។​

គុណ​វិបតិ្ត

ចំពោះ​កាម៉េរ៉ា​​មិន​មានមុខងារ​ទប់​លំនឹង​ពេល​ថត​វីដេអូ និង​ថត​រូប​ខ្លួន​ឯង​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​រូបភាព​ចេញ​មក​មាន​សណ្ឋាន​ព្រាល​បន្ដិច ឬ​មិន​អាច​យក​ជាការ​បាន​តែ​ម្ដង ប្រសិន​បើ​អ្នក​ថត​ៗ​ដោយ​ស្ថានភាព​បន្ទាន់​ណាមួយ​ដោយ​មិន​បាន​ទុក​រយៈពេល​ឲ្យ​កាមេរ៉ា​ចាប់​យក​រូបបាន​ល្អ ឬ​មុខងារ​ច្រើន​ជាង​នេះ​កាន់​តែ​ល្អ ម្យ៉ាង​​ជាទូទៅ អ្នក​ប្រើ​ស្មាតហ្វូន​​តែង​ប្រើ​កាមេរ៉ា​ច្រើន​ជាង​កម្មវិធី​ណាៗ​ទាំង​អស់។ ចំណែក​ម៉ាសុីន​ទូរសព្ទ ឆាប់​ឡើង​កម្ដៅ​បន្ដិច​ ដោយ​គ្រាន់​តែ​​ បើក​កម្មវិធីឬ​ហ្គេម​ណាមួយ​ចោល​​ក្នុង​រយៈពេល​ខ្លី តែ​យ៉ាង​ណា​​មិន​មែន​ត្រកូល C9 Pro ២០១៧ សុទ្ធ​តែ​ឆាប់​ឡើង​ក្ដៅ​ដូច​គ្នា​នោះ​ទេ៕

អត្ថបទ៖ រក្សា

មតិយោបល់