- 2017-02-16 02:26:53
- ព័ត៌មាន
តោះមកមើលរូបរាងផ្លូវការ Huawei P10 និង P10 Plus
- 2017-02-16 02:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះមកមើលរូបរាងផ្លូវការ Huawei P10 និង P10 Plus
ចន្លោះមិនឃើញ
Huawei P10 និងP10 Plus ត្រូវគេដឹងថានឹងបង្ហាញខ្លួននាថ្ងៃ ២៦ កុម្ភៈ ២០១៧ ក្នុងព្រឹត្តិការណ៍ពិពណ៌ស្មាតហ្វូនធំបំផុតក្នុងលោក តែថ្ងៃនេះរូបរាងផ្លូវការរបស់វាមានចែកចាយពេញបណ្ដាញអ៊ីនធឺណិតបាត់ទៅហើយ។
យោងការបង្ហាញនោះ P10 និង P10 Plus ដំណើរការដោយបន្ទះឈីប Kirin 960, RAM ៤GB ឬ ៦GB មានអង្គផ្ទុកទិន្នន័យ ៣២, ៦៤ និង១២៨GB កាមេរ៉ាមុខ ៨ មេហ្គាភិចសែល និងកាមេរ៉ាក្រោយភ្លោះ ១២ មេហ្គាភិចសែល។
ភ្ជាប់មកជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និង Huawei EMUI 5.0។ ដោយឡែកភាពខុសគ្នានៃស្មាតហ្វូនទាំង ២ នេះគឺ P10 ប្រើអេក្រង់ QHD ៥,៥ អ៊ីញ ត្រង់ធម្មតា ខណៈ P10 Plus មានអេក្រង់ប្រភេទ និងទំហំដូចគ្នាតែកោង៕