• 2017-02-08 07:58:45
  • ព័ត៌មាន

នុះ! iPhone 6s ជាង​ ៩ ម៉ឺន​គ្រឿង​​មាន​បញ្ហា Apple ប្រកាស​​ប្រមូល​យក​វិញ​​

  • 2017-02-08 07:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ពី​ការ​ប្រមូល​យក​វិញ​​ iPhone 6s ចំនួន​ ៨៨ ៧០០ គ្រឿង​ដែល​មាន​បញ្ហា​ពី​ទីផ្សារ​​សហភាព​អឺរ៉ុប​ ដោយ​ការ​ប្រមូល​យក​វិញ​នេះ​ប្រឈម​នឹង​ការ​ខាត​បង់​ជិត​ ៧ លាន​ដុល្លារ។

ក្នុង​ចំណោម​ iPhone 6s ទាំង​ ៨៨ ៧០០ គ្រឿង​​ដែល​ដំឡើង​នៅ​ប្រទេស​ចិន​អំឡុង​ខែ​កញ្ញា​ និង តុលា​ ឆ្នាំ​ ២០១៥ មាន​មួយ​ចំនួន​តូច​ជួប​ប្រទះ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​ទូរសព្ទ​រលត់​ដោយ​ខ្លួន​ឯង​ពេល​ប្រើ។ នៅ​លើ​វិបសាយ​ Apple បាន​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​បញ្ហា​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់​នោះ​ទេ ហើយ​វា​​ប៉ះពាល់​តែ​ទៅ​លើ​ទូរសព្ទ​​មួយ​ចំនួន​ប៉ុណ្ណោះ។ វិបសាយ​ក៏​បាន​បញ្ជាក់​ច្បាស់​ថា​​​មាន​តែ​ថ្ម​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ប្ដូរ​ថ្មីជូនអ្នកប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ មិន​មែន​ប្ដូរ​ទូរសព្ទ​ថ្មី​ទាំង​មូល​ឡើយ។

យោង​តាម​វិបសាយ​ 9to5Mac បង្ហាញ​ថា​ iPhone 6s ដែល​អាច​មាន​បញ្ហា​នេះ​មាន​​មាន​តួ​អក្សរ​នៅ​ជួរ​ទី​ ៤ និង ទី​ ៥ បែប​នេះ ៖ Q3, Q4, Q5, Q6, Q7, Q8, Q9, QC, QD, QF, QG, QH ឬ QJ៕ ​​​​​ ​​​​​

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ សុខហេង

មតិយោបល់